ប្រជាជននៅតំបន់ហ្កាហ្សាជាង ២៣០នាក់ត្រូវបានសម្លា.ប់ និង​ជាង១៧០០​នាក់​រង​របួស ខណៈមេដឹកនាំអ៊ីស្រាអែល​ប្តេជ្ញាសងសឹក​​

ខ្មាន់កាំភ្លើងរាប់សិបនាក់មកពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានវាយលុកតាមទីប្រជុំជនអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ទី ៧ ​តុលាកន្លងទៅនេះ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់២៥០នាក់ និងបានចាប់ខ្លួនចំណាប់ខ្មាំងរាប់សិបនាក់ផ្សេងទៀត ក្នុងអំពើហិង្សាដ៏សាហាវបំផុតនៅប្រទេសអ៊ីស្រាអែលចាប់តាំងពីសង្គ្រាម Yom Kippur កាលពី៥០ឆ្នាំមុន។  ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា ប្រជាជននៅតំបន់ហ្កាហ្សាជាង ២៣០នាក់ត្រូវបានសម្លាប់ និង​យ៉ាង​ហោច​ណាស់​១៧០០​នាក់​រង​របួស នៅពេលដែលអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារដ៏សាហាវបំផុតរបស់ខ្លួន ខណៈការប្រយុទ្ធគ្នាបានបន្តរហូតដល់យប់។ យោធាអ៊ីស្រាអែលបានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ក៏បានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះផងដែរ។ ក្នុងចំណោមអ្នកស្លាប់ក៏មាននិស្សិតកម្ពុជាមួយរូបផងដែរ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០៣ ប្រកាសដំណឹងយ៉ាងក្រៀមក្រំបំផុត អំពីការស្លាប់របស់និស្សខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ គិតត្រឹមម៉ោង ១ និង ៣០នាទីព្រឹកម៉ោងក្នុងស្រុក កងទ័ពអ៊ីស្រាអែលនៅតែប៉ះទង្គិចជាមួយក្រុមយុទ្ធជនហាម៉ាស់នៅតំបន់ខ្លះនៃភាគខាងត្បូងអ៊ីស្រាអែល។ ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​បណ្តាញ​សង្គម អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ស្ថានការណ៍​មិនទាន់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ទាំង​ស្រុង​នៅឡើយទេ។  ជុំវិញបញ្ហានេះ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេថាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​ថ្លែងយ៉ាងដូច្នេះ​ថា​៖ «​យើង​នឹង​សងសឹក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ការវាយប្រហារដ៏សាហាវឃោរឃៅនេះ​។ ក្រុមហាម៉ាសបានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់បំផុត ប៉ុន្តែយើងនឹងឈ្នះសង្រ្គាមនេះ [..]»។ ដោយឡែក មេដឹកនាំក្រុមហាម៉ាស់លោក អ៊ីស្មាអេល ហានីយេ (Ismail Haniyeh) បានអះអាងថា ការវាយលុកដែលបានចាប់ផ្តើមនៅហ្កាហ្សានឹងរីករាលដាលដល់តំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹម។ នៅក្នុងសុន្ទរកថាមួយ លោក ហានីយេ បានគូសបញ្ជាក់ពីការគំរាមកំហែងដល់វិហារអ៊ីស្លាម Al-Aqsa របស់ក្រុងយេរូសាឡឹម និងការបន្តការបិទផ្លូវនៅលើតំបន់ហ្កាហ្សា។ លោកបានកត់សម្គាល់ថា៖ «តើយើងបានព្រមានអ្នក [អ៊ីស្រាអែល] ប៉ុន្មានដងមកហើយថា ប្រជាជនប៉ាឡេស្ទីនបានរស់នៅក្នុងជំរំជនភៀសខ្លួនអស់រយៈពេល៧៥ឆ្នាំ ហើយអ្នកបដិសេធមិនទទួលស្គាល់សិទ្ធិប្រជាជនរបស់យើង?»។  គួរបញ្ជាក់ថា អ៊ីស្រាអែលតែងតែចាត់ទុកក្រុមហាម៉ាស់ថាជាសត្រូវរបស់ខ្លួន ប៉ុន្តែចាប់តាំងពីបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើតំបន់ហ្កាហ្សាក្នុងសង្គ្រាមរយៈពេល ១០ថ្ងៃក្នុងឆ្នាំ២០២១ អ៊ីស្រាអែលបានរក្សាស្ថិរភាពនៅក្នុងរង្វង់ដែលត្រូវបានរារាំង។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តជំហានដើម្បីបំផ្លាញសមត្ថភាពយោធា និងរដ្ឋាភិបាលរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងប្រេងឥន្ធនៈ និងការកាត់ផ្តាច់ការបញ្ចូលទំនិញចូលទៅក្នុងទៅក្នុងតំបន់ហ្កាហ្សា។ រដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី ណេថាន់យ៉ាហ៊ូ តែងតែដើរតួយ៉ាងលើលិខិតបញ្ជាក់សុវត្ថិភាពរបស់ខ្លួន និងបានប្រកាន់ជំហរមិនចុះសម្រុងចំពោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាតាំងពីឆ្នាំ ២០០៧៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង