ប៊ូសស្រ្តងរសជាតិកំពូលឆ្ងាញ់ ធ្វើឱ្យមេចុងភៅប្រចាំក្រុងកំពតញុំារហូតត្រូវរង្វាន់ឡានខ្លាញ់គោ

ផ្អើលអ្នកកំពតទៀតហើយ ប៊ូសស្រ្តងកំពុងប្រគល់រង្វាន់ឡានខ្លាញ់គោលេខរៀង០១៩ នៅស្រុកដងទង់ ខេត្តកំពតមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមានមេចុងភៅប្រចាំក្រុងកំពតម្នាក់ខលមកប្រាប់ក្រុមហ៊ុនថាគាត់ត្រូវរង្វាន់ឡានខ្លាញ់គោលេខរៀង០៣២ មួយគ្រឿងដែរ។  មេចុងភៅកំពូលសំណាង ក្លាយជាម្ចាស់ឡានខ្លាញ់គោពីប៊ូសស្រ្តងលេខរៀង ០៣២ មានឈ្មោះ វ៉ាន់ ពុធ អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ឈិន ទីម អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយឧសភា ឃុំកំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។ បើតាមសម្ដីរបស់បងប្រុស វ៉ាន់ ពុធ បានឱ្យដឹងថា គាត់ចូលចិត្តញុំាប៊ូសស្រ្តងត្រជាក់ៗជាប្រចាំ ព្រោះប៊ូសស្រ្តងមានរសជាតិឆ្ងាញ់ ញុំារហូតដល់ថ្ងៃមានលាភសំណាងធំត្រូវរង្វាន់ឡានខ្លាញ់គោ ១គ្រឿង ហើយក៏ខលមកក្រុមហ៊ុនដែលកំពុងប្រគល់រង្វាន់ឡានដល់បងប្រុស ស្រៀវ ចិត្រ និងបងស្រី ស៊ុន វី ដែលជាម្ចាស់ឡានលេខរៀង០១៩ ឱ្យមកពិនិត្យក្រវិលកំប៉ុងគាត់ភ្លាមៗតែម្ដង។  នេះបានថា ប៊ូសស្រ្តងរសជាតិកំពូលឆ្ងាញ់ហើយមានរង្វាន់ឡានច្រើនជាងគេទៀត ដូចអ្នកខេត្តកំពតអ៉ីចឹង ត្រូវរង្វាន់ឡានខ្លាញ់គោម្ដង ២គ្រឿង។  សម្រួលដោយ  ទៀង

អត្ថបទដែលជាប់ទាក់ទង