ភ្លើងប្រច័ណ្ឌ ប្តីកំណាចស.ម្លាប់ប្រពន្ធនិងកូនស្រី គ្មានញញើតដៃ

ខេត្តកណ្តាល ៖ ផ្ទុះការភ្ញាក់ផ្អើលទាំងព្រឹក ព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តីហ៊ានលើកដៃអា.ករស.ម្លាប់ប្រពន្ធនិងកូនស្លាប់ នៅនឹងកន្លែងយ៉ាងអណោចអាធ័ម នៅលើពូក ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យោងតាមការលើកឡើងលោកមេប៉ុស្តិ៍រដ្ឋបាលឃុំជើងកើប បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីម្សិលមិញ ស្ត្រីរងគ្រោះដែលត្រូវជាប្រពន្ធ បានទៅដាក់ពាក្យសុំលែងលះគ្នានៅសាលាឃុំ ប៉ុន្តែមន្ត្រីសាលាឃុំជាប់រវល់ ក៏បានត្រឡប់មកផ្ទះវិញ។ ស្រាប់តែនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក៏លឺដំណឹងថាគេប្រទះឃើញជនរងគ្រោះ ដែលជាម្តាយនិងកូន បានស្លាប់ក្នុងថ្លុកឈាម ទីតាំងផ្ទះជនរងគ្រោះខាងលើ។   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសជាប្តីមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាប្រជាការពារភូមិ (ប្តី) រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះជាប្រពន្ធមានឈ្មោះឃឿន ស្រីវលក្ខណ៍ ភេទស្រី  អាយុ៣០ឆ្នាំ ចំណែកកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រី អាយុទើប២ឆ្នាំ។  បច្ចុប្បន្នជនសង្ស័យកំពុងរត់គេចខ្លួន សមត្ថកិច្ចដុតដៃដុតជើង ស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តោន្ទាទោស៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង