ប្តីចេញក្រៅផ្ទះទាំងយប់ជ្រៅ ទោះខំអង្វរហៅ ក៏ធ្វើព្រងើយកន្តើយ ប្រពន្ធខឹងពេកបិទទ្វារចាក់សោ រួចធ្វើសកម្មភាពនឹកស្មានមិនដល់
ថ្មីៗនេះ វីដេអូឃ្លីបមួយដែលកំពុងរីករាល ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលើអ៊ីនធឺណិត។ នោះគឺរឿងប្តីចេញទៅក្រៅយប់ជ្រៅ ប្រពន្ធខំហៅច្រើនដងហើយនៅតែមិនត្រឡប់មកវិញ ទីបំផុត សម្រេចចិត្តថាមិនរង់ចាំទៀតទេ បិទទ្វារហើយចាក់សោ ហើយបានធ្វើរឿងដែលធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។ នេះបើតាមឃ្លីបពីកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ គេអាចមើលឃើញថា ក្នុងបរិយាកាសងងឹតកណ្តាលអធ្រាត្រ ប្រពន្ធបានដើរចេញមកបិទទ្វាររបងផ្ទះស្ងាត់ៗ ដោយសារតែនាងខឹងនឹងអាកប្បកិរិយារបស់ប្តីរបស់នាង ដែលហៅច្រើនដងហើយនៅតែមិនបានត្រឡប់មកផ្ទះវិញ ទើបនាងសម្រេចចិត្តថាមិនចាំប្តីទៀតទេ។ តែយ៉ាងណាមិញ សកម្មភាពដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត ចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែលប្រពន្ធ ស្រាប់តែគប់សោរឡើងលើអាកាសតែម្តង មិនបានសូម្បីតែមើលទៅក្រោយ តើកូនសោដែលនាងគប់មួយទំហឹងនោះនឹងធ្លាក់ទៅឯណា? តើប្តីនឹងចូលផ្ទះដោយរបៀបណា? ឬតើប្រពន្ធនឹងចង់ចេញពីផ្ទះនៅពេលក្រោយ ដោយរបៀបណាដែរទៅ?។ ក្រោយវីដេអូឃ្លីបនេះ បានលេចចេញលើបណ្ដាញសង្គមភ្លាម ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានការចូលមើលរហូតដល់ទៅជាង ១២ លានដង ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសម្តែងការអាណិតអាសូរ ចំពោះប្រពន្ធដែលខឹងសម្បារ។ ដោយសារតែចាំប្តីមកផ្ទះយប់ជ្រៅ វាមិនមែនជារឿងសប្បាយចិត្តទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្តីជាច្រើននៅតែព្រងើយកន្តើយនឹងប្រពន្ធ មិនថាហៅប៉ុន្មានដង។ បន្ថែមពីនេះ ក៏មានអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន មានការចង់ដឹងចង់ឃើញពីប្រតិកម្មរបស់ស្វាមី។ បន្ទាប់ពីត្រូវគេចាក់សោទ្វារផ្ទះចេញក្រៅយប់ជ្រៅលើកក្រោយ តើប្តីនឹងប្រព្រឹត្តកំហុសដូចគ្នាទៀតទេ?៕ សម្រួលដោយ ទៀង បុណ្ណរី