ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខអារ ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិ
ព័ត៌មានបឋមដែលក្រុមការងារទើបទទួលបាន នៅមុននេះបន្តិចស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះលក់ដូរមួយកន្លែងដោយមានស្នាមអារ ក សង្ស័យជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិបង្កការភ្ញាក់ផ្អើលដល់ជិតខាង។ ករណីនេះបានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅខាងក្រោយបន្ទាយអាវុធហត្ថទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងពីទ្រព្យសម្បត្តិសដែលត្រូវបាត់បង់នៅឡើយទេ ខណៈកម្លាំងជំនាញកំពុងចុះដល់ទីតាំងកើតហេតុដើម្បីពិនិតយជាក់ស្ដែង៕ សម្រួលដោយ ទៀង បុណ្ណរី