នារីកូឡុំប៊ីម្នាក់ថា នាងរួមភេទជាមួយខ្មោចអស់ពេល២០ឆ្នាំ ទើបដឹងការពិត
យោងតាមសារព័ត៌មាន Mirror បញ្ជាក់ឲ្យដឹងថា ស្រ្តីម្នាក់មកពីប្រទេសកូឡុំប៊ី បានចែករំលែករឿងរ៉ាវស្នេហារយៈពេល ២០ ឆ្នាំរបស់នាងជាមួយនឹងខ្មោចនៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ រហូតដល់ថ្នាក់ធ្វើឲ្យពិធីករស្រឡាំងកាំង។ ស្រ្តីរូបនោះមានឈ្មោះថា Paola Flores បានអះអាងក្នុងកម្មវិធីថា “ខ្ញុំបានរួមភេទជាមួយខ្មោចអស់រយៈពេល ២០ឆ្នាំ។ហើយការចាប់ផ្ដើមនៃសេចក្តីស្រឡាញ់របស់ពួកយើង គឺមួយយប់ដែលខ្ញុំកំពុងដេក មានដៃមួយបានកប៉ះជើងខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់នៅរាល់យប់ រហូតដល់លង់ស្នេហ៍នឹងខ្មោច។ ប៉ុន្តែខ្ញុំបានបញ្ចប់ទំនាក់ទំនងរបស់ខ្ញុំជាមួយខ្មោច នៅពេលដែលឃើញមុខនិងចង្កូម វាមានមុខដូចជា gargoyle ពេលនោះខ្ញុំស្រឡាំងកាំង ហើយមិនអាចជួយខ្លួនឯងបានឡើយ”។ ទោះយ៉ាងណាក៏ដោយ ក្នុងនោះអ្នកចិត្តសាស្រ្តបាននិយាយថា “ករណីរបស់នាងគឺចម្លែកណាស់! ប៉ុន្តែខ្ញុំជឿអ្វីដែលនាងបានប្រាប់ទាំងអស់នេះមក នាងប្រហែលជាបានរួមភេទជាមួយ Incubus ដែលជាបិសាចតែងតែទាក់ទាញជនរងគ្រោះឲ្យដេកជាមួយពួកគេនៅក្នុងសុបិន។ ក្រោយមក វានឹងបូមយកថាមពលជីវិតពីជនរងគ្រោះតែម្ដង”។ ទន្ទឹមនោះដែរ អ្នកទស្សនាកម្មវិធីបានបានបញ្ចេញមតិថា វាច្បាស់ជាវិញ្ញាណសាតាំងហើយ ខណៈម្នាក់ទៀតនិយាយថា វិញ្ញាណនោះ មិនមែនជាបរិសុទ្ធទេ៕ សម្រួលដោយ ទៀង បុណ្ណរី