ទឹកជំនន់លិចភូមិចំនួន ១២ នៅស្រុកភ្នំព្រឹក

យោងតាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបានគឺនៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ នេះដោយសារមានធ្លាក់ភ្លៀងធ្លាក់ខ្លាំងអស់ពេញមួយយប់ធ្វើឲ្យឃុំចំនួន ២ ក្នុងស្រុកភ្នំព្រឹកត្រូវបានទឹកជំនន់យាយីយ៉ាងខ្លាំង។  ឃុំដែលត្រូវទឹកជំនន់គ្របដណ្តប់ គឺឃុំពេជ្រចិន្ដា ត្រូវបានទឹកជំនន់លិចទៅលើភូមិចំនួន ៣ គឺ ភូមិភ្នំតូច ភូមិអូរចាស់ និងភូមិអូរថ្មី ដោយឡែកក្នុងឃុំអូររំដួលដែលមានភូមិចំនួន ៩ គឺត្រូវលិចទាំងស្រុង។  ដោយឡែកការប៉ះពាល់ដល់លំនៅឋាន ផលដំណាំ មនុស្សនិងសត្វ យើងមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ ដោយគ្រាន់តែដឹងថានៅព្រឹកនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងចុះជួយពលរដ្ឋដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាពព្រោះកម្ពស់ទឹកបានស្ទុះឡើងយ៉ាងគំហុក ហើយកម្ពុជាថ្មី និងផ្សាយបន្តទៀតនៅពេលទទួលបានរបាយការណ៍លម្អិត ស្ដីពីការប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកភ្នំព្រឹកនេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង