សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ លោកឧកញ៉ា លី សុភ័ក្ត ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១,៤០០,០០០ ម៉ាស់ ជូនក្រសួង-ស្ថាប័នរដ្ឋ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

TNM(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះ លោកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១,៤០០,០០០ (មួយលាន បួនរយពាន់)ម៉ាស់ ជូនក្រសួង-ស្ថាប័នរដ្ឋ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នាពេលបច្ចុប្បន្ននេះ។

នៅក្នុងលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ដែលបានឧបត្ថម្ភម៉ាស់ចំនួន ១,៤០០,០០០ (មួយលាន បួនរយពាន់)ម៉ាស់ ជូនដល់ក្រសួង-ស្ថាប័នរដ្ឋ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ នាពេលបច្ចុប្បន្ននេះ»។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា«ខ្ញុំសូមសម្តែងការកោតសសើរដោយស្មោះ ចំពោះទឹកចិត្តសប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់លោកឧកញ៉ា»។

«សូមជូនពរ លោកឧញ៉ា ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង