ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំអ្នកស្ម័គ្រចិត្តជាង១០០០នាក់ ធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ១០,០០០ម៉ែត្រ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
123
ត្បូងឃ្មុំ៖ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដំណើរឆ្ពោះទៅរំលឹកប្រវត្តិសាស្ត្រ ដោយថ្មើរជើងរួមគ្នានេះ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានរៀបចំកម្មវិធី ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ យុវជនតាមបណ្តាក្រុង/ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មានបេះដូងស្រលាញ់វប្បធម៍ទេសចរណ៍ សរុបជាង ១,០០០ នាក់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ជុំវិញក្សិណ ចម្ងាយ ១០,០០០ ម៉ែត្រ នាពេលនេះ គឺដើម្បីលើកតម្លៃ និងបង្ហាញអំពីសក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅតំបន់ប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន របស់ខេត្តត្បូងឃ្មុំ ស្របតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្ត ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត មានបំណងប្រែក្លាយតំបន់រមណីដ្ឋានហ្លួងព្រះស្តេចកននេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏គួរឱ្យទាក់ទាញ សម្រាប់ខេត្តត្បូងឃ្មុំ ដោយទីស្ថាននេះ ជាអតីតជារាជធានីខ្មែរពីមុន អំឡុងរាជព្រះបាទ ព្រះស្រីជេដ្ឋាធិរាជ ស្តេចកន សោយរាជ្យ ឆ្នាំ ១៥១២ ដល់ ១៥២៥ មានឈ្មោះថា ស្រឡប់ដូនតីពីជ័យព្រៃនគរ ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សំណូមពរដល់យុវជនទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនេះ សូមរួមគ្នាសាមគ្គីគ្នា ការពារ អភិរក្ស និង ថែរក្សា ទីស្ថាននេះ ធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងតំបន់បែប វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងសាសនា របស់ខេត្តត្បូងឃ្មុំ ឲ្យបានស្រស់ស្អាត គង់វង្ស ជានិរន្តន៍៕ សម្រួលដោយ ទៀង បុណ្ណរី