ស្រុក​ចំនួន​៣ រងគ្រោះ​ដោយសារ​ជំនន់​ទឹកស្ទឹង​សង្កែ

បាត់ដំបង ៖ នៅ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣  ស្ថិត​ក្នុង ខេត្តបាត់ដំបង ទឹកស្ទឹង​សង្កែ បាន​ជន់​ឡើង​យ៉ាង​គំហុក រហូត​ធ្វើ​ឱ្យ​ទឹកស្ទឹង​មាន​កម្ពស់​ជិត​៤​ម៉ែត្រ​  បណ្តាលឱ្យ​លិច​ផ្ទះ​ប្រជាជន និង​ផ្លូវថ្នល់ សាលារៀន យ៉ាងធ្ងន់ធ្ងរ លើ​ស្រុក​ចំនួន​៣ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ដងស្ទឹង​សង្កែ​។   ការប៉ះពាល់​លើ​៣​ស្រុក​គឺ : ក្រុង​បាត់ដំបង​: លិច​ផ្ទះ​ចំនួន ៧១២ ខ្នង​ផ្ទះ និង​ផ្លូវ​ក្នុង​ក្រុង​លិច​ស្ទើរ​ទាំងស្រុង ស្រុក​បាណន់​លើ ០៣​ឃុំ ៖ ឃុំ​បាយ​ដំរាំ លិច​ថ្នល់​ប្រវែង ២៥ ម៉ែត្រ លិច​ផ្ទះ​ចំនួន ៤២ ខ្នង​ផ្ទះ​។ ឃុំ​ឈើទាល​លិច​កាត់​ផ្លូវ ១៥៧១ ម៉ែត្រ និង លិច​ផ្លូវលំ​ចំនួន​០៦​ភូមិ១.​ភូមិ​កំពង់​ឆ្លង​: លិច​ផ្លូវលំ​មាត់​ស្ទឹង ប្រវែង ៤៥០ ម៉ែត្រ​និង​ផ្ទះ​ចំនួន ៣៨ ខ្នង​ផ្ទះ ២.​ភូមិ​កំពង់​ស្រម៉លិច​ ផ្លូវលំ​ ភូមិ​ប្រវែង ២៥០០ ម៉ែត្រ និង​លិច​ផ្ទះ​  ៨៨ ខ្នង​ផ្ទះ ៣.​ភូមិ​ឥន្ទជិត លិច​ផ្លូវ ប្រវែង​៣០ម៉ែត្រ ផ្លូវលំ​ក្នុងភូមិ​១៧០ ម៉ែត្រ និង​លិច​ផ្ទះ​ចំនួន ១៧ ខ្នង​ផ្ទះ ៤.​ភូមិ​បត់​សាលា លិច​ផ្លូវលំ មាត់​ស្ទឹង​ប្រវែង ២៥០០ ម៉ែត្រ និង​លិច​ផ្ទះ ៨០ ខ្នង​ផ្ទះ ៥.​ភូមិ​បាយ​ដំរាំ លិច​ផ្លូវលំ​មាត់​ស្ទឹង ប្រវែង ៥០០ ម៉ែត្រ ផ្លូវលំ​ក្នុងភូមិ ប្រវែង ៨០០ ម៉ែត្រ និង​ផ្ទះ ១០០ ខ្នង​ផ្ទះ ៦.​ភូមិ​ចំការ​ស្វាយ លិច​ផ្លូវ​មាត់​ស្ទឹង ប្រវែង ១០០០ ម៉ែត្រ និង​លិច​ផ្ទះ ៥០ ខ្នង​ផ្ទះ​។ ឃុំ​ចែង​មានជ័យ​ទឹក​លិច​ផ្លូវ​ចំណុច​ស្ពាន​អូរ​ស្នោរ ស្ថិតក្នុង​ភូមិ​ដូង ប្រវែង ១០៥ ម៉ែត្រ​។  និង​ស្រុក​ឯក​ភ្នំ លើ ០៤​ឃុំ គឺ ឃុំ​ព្រែក​នរិន្ទ​លិច​ផ្លូវ​កៅស៊ូ​ប្រវែង ២៥០០ ម៉ែត្រ លិច​ផ្លូវ​គ្រួស​ក្រហម​ប្រវែង ៦០០០ ម៉ែត្រ លិច​សាលារៀន​ចំនួន៣កន្លែង ឃុំ​សំរោង​ក្នុង លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥២ ខ្នង លិច​សាលារៀន​ចំនួន ១ កន្លែង ឃុំ​ព្រែក​ខ្ពប លិច​ផ្លូវ​ប្រវែង ៣២០ ម៉ែត្រ លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៧០ ខ្នង និង ឃុំ​ព្រែក​ហ្លួង លិច​ផ្លូវ​ប្រវែង​  ២៩៥០ ម៉ែត្រ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង