សូមស្វាគមន៍សមាជិកថ្មី New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022

 

បើនិយាយពីរថយន្ត Off-Road នោះលោកអ្នកប្រាកដជាគិតដល់រថយន្ត Ford Pickup មុនគេដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំនៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។ រថយន្តទាំងពីរនេះមិនត្រឹមតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនងក៏មានការផ្ទុះសរសើរពីសមត្ថភាព និងរូបរាងដ៏មានអំណាចរបស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួនបានចែករំលែក និងបញ្ចេញមតិថាជាឡាននៅក្នុងក្តីស្រម៉ៃ ប្រាថ្នាចង់បានតែថវិកាមិនទាន់ដល់ ដោយសារតែមានបងប្អូនជាច្រើនមានការគាំទ្រទៅលើប្រភេទរថយន្ត Off-Road ទាំងនេះទើបក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចនាំចូលរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ដែលជាប្រភេទរថយន្ត Off-Road Pickup ដែលមានតម្លៃសមរម្យជាងគេក្នុងត្រកូលរថយន្ត Off-Road Pickup របស់ Ford។

រថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាពបើកបរបានគ្រប់ផ្លូវដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន និងជាប្រភេទរថយន្តប៉ុង 2 អូតូកាប់ពីតាស។ រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ 160 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូដែលធ្វើឲ្យការបើកបរមានភាពរលូន។

ចំណុចពិសេសទាំង 6 ដែលធ្វើឲ្យរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ខុសប្លែកពីរថយន្ត Ford Pickup ម៉ូឌែលមុនៗនោះគឺ

  • ចំណុចពិសេសទី 1 គឺការបំពាក់ជូននូវប៉ាណាផ្នែកខាងមុខពណ៍ខ្មៅ និងមានរាងជាសំណាញ់ញឹកដែលផ្តល់នូវភាពអំណាចជូនផ្នែកខាងមុខនៃរថយន្តនេះបានថែមមួយកម្រិតទៀត

 

 

  • ចំណុចពិសេសទី 2 គឺការបំពាក់ជូននូវយ៉ាន់បែបស្ព័រម៉ូដថ្មីស្រឡាងទំហំ 18 អ៊ីញដែលឌីហ្សាញថ្មីសម្រាប់តែម៉ូឌែល FX4 នេះដែលជាប្រភេទយ៉ាន់ស្ព័រមានរាងប្រដេញញឹក និងមានពណ៍ខ្មៅស្រាប់ស័ក្តិសមជាមួយពណ៍នៃប៉ាណាផ្នែកខាងមុខ

 

 

  • ចំណុចពិសេសទី 3 គឺផ្នែកចំហៀងគឺមានតែមដែលបញ្ជាក់ថា FX4 ពណ៍ក្រហម និងតែមផុសនៅផ្នែកខាងក្រោយ FX4 ពណ៍ក្រហមដូចគ្នាដែលបង្ហាញពីអនុភាពនៃរថយន្តផងដែរ

 

  • ចំណុចពិសេសទី 4 គឺមិនភ្លេចបំពាក់ជូននូវឈ្នាន់ជាន់ជើងដើម្បីងាយស្រួលចេញចូលរថយន្ត ប៉ុន្តែសម្រាប់ម៉ូឌែលនេះបានបំពាក់ជូននូវឈ្នាន់ជាន់ជើងពណ៍ខ្មៅដែលមើលទៅកាន់តែមានភាពទាក់ទាញ
  • ចំណុចពិសេសទី 5 គឺផ្នែកខាងក្រោយក៏មានបំពាក់ជូននូវកាងខ្យល់ (Sport Bar) ពណ៍ខ្មៅដែលមានរូបរាងសាមញ្ញតែបង្ហាញនៃភាពរឹងមាំរបស់រថយន្ត
  • ចំណុចពិសេសចុងក្រោយនៃរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នោះគឺការបំពាក់ជូននូវកៅអីស្បែកបែបស្ព័រដែលនៅលើកៅអីនេះផ្ទាល់ការមានរចនាជាអក្សរផុស FX4 ផងដែរ។

ក្រៅពីចំណុចពិសេសទាំង 6 ខាងលើរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖

  • ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ
  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)
  • សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)
  • ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)
  • ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
  • កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)
  • អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)
  • បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
  • រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V (2 USB Ports / 12V Invertor)
  • ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
  • ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
  • ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាផ្សេងៗជាច្រើន។

 

សម្រាប់តម្លៃគឺពិតជាពិសេសត្រឹមតែ $45,000 តែប៉ុណ្ណោះ តម្លៃនេះផ្តល់ជូនសម្រាប់លោកអ្នកដែលបានកក់រថយន្តនេះទុកជាមុន។ សម្រាប់ពណ៍គឺមានរហូតដល់ទៅ4 ពណ៍រួមមាន៖ ស ខ្មៅ ក្រហម និងទឹកប្រាក់។ បើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ព័ត៍មានលម្អិតអំពីរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022  លោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។
អត្ថបទដែលជាប់ទាក់ទង