ទឹកភ្លៀងលិចផ្លូវជាតិលេខ ៤​ ផ្អាកចរាចរណ៍ត្រង់ចំណុចស្ទឹងឆាយ

រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសថា គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹកនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។   ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ រដ្ឋបាលខេត្តក៏ប្រាប់ឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង