លោកជំទាវ គៀត ស្រីមុំ បានដឹកនាំកម្លាំងចំរុះ បង្ក្រាបបានបទល្មើសព្រៃឈឹទ្រង់ទ្រាយធំ ក្នុងខេត្តកំពង់ស្ពឺ។
359
ក្រោមការចង្អុលបង្ហា្ញញឯ.ឧ បណ្ឌិត នាយឧត្តមសេនីយ៍ គេញ វើត ជាប្រធានអង្គការដើម្បីអភិវឌ្ឍន៍និងការពារធនធានធម្មជាតិហៅកាត់ថា (NRPDO) បានដាក់បញ្ជាយ៉ាងក្តៅគគុកទៅដល់លោកជំទាវ គៀត ស្រីមុំ ជាអនុប្រធាន NRPDO សហការជាមួយកម្លាំងមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ភ្នំឪរ៉ាល់ និងកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស -លោកម៉ឹង ណារិទ្ធ អនុប្រធានខេត្តកំពង់ស្ពឺ – លោក ជុន ងួនធី បេសកជនស្រាវជ្រាវបទល្មើស ស្នាក់ការកណ្ដាល – លោក អេប សុធន មន្ត្រីអធិការកិច្ចរបស់ NRPDO – លោក គុំ ធិ ចារកម្ម និងនិងប្រធានតំបន់របស់ NRPDO – លោក វ៉ា ចំណាប់ មន្ត្រីប៉េអឹមផ្ទៃប្រទេស – លោក ជី សុខជា មន្ត្រីអធិការកិច្ចរបស់ NRPDO -លោក ស៊ុន គង្គា មន្ត្រីអធិការកិច្ចរបស់ NRPDO ក៏បានកំណត់ចាប់បាននូវបទល្មើសនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាគ្រាំង ឃុំសង្កែសាទប ស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ ការចុះប្រតិបត្តិការបង្រាបបានភ្លាមៗនោះក៏ទទួលបានឃើញនូវសកម្មភាពដឹកជញ្ជូនឈឺអារចំរុះជាច្រើនម៉ែត្រគីប តែត្រូវបានជនល្មើសរត់គេចខ្លួនបាត់ បន្សល់នូវរថយន្តពាក់ស្លាកលេខកំពង់ស្ពឺ 3A-3231 ធ្វើសកម្មភាពដឹកឈឺដោយគ្មានការអនុញ្ញាត។
លោកជំទាវ គៀត ស្រីមុំ ជាអនុប្រធាន NRPDO បានប្រាប់អង្គភាពធីអិនអឹមថា បើគ្មានបងប្អូនកងកម្លាំងចំរុះយើងនោះទេ គឺមិនមានលទ្ធផលណាបង្រាបបានទ្រង់ទ្រាយធំដូចខាងលើនេះទេ ម្យ៉ាងវិញទៀតលោកជំទាវ គៀត ស្រីមុំ ក៏សូមអរគុណចំពោះអស់លោក លោកស្រីមានដូចជាក្រុមការងារចំរុះទាំងអស់ផងដែរ។ លោកជំទាវបន្តទៀតថា ចំពោះវត្ថុតាងល្មើសដែលបានដកហូតទាំងអស់ខាងលើ ត្រូវបានក្រុមការងារ យកមកថែរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ក្រៅពីវត្ថុតាងបទល្មើសធនធានធម្មជាតិដែលបានដកហូតឃាត់ទុកខាងលើ ពុំបានដកហូតវត្ថុតាងអ្វីផ្សេងទៀតឡើយ។
ជាចុងក្រោយ សូមកុំប្រព្រឹត្តិបទល្មើស កាប់បំផ្លាញធន់ធានធម្មជាតិ ចូលរួមស្រឡាញ់បរិស្ថានទាំងអស់គ្នា ដើម្បីប្រទេសកម្ពុជាយើង៕ សម្រួលដោយ ទៀង បុណ្ណរី