អ្នកលក់បន្លែ នៅផ្សារនាគមាស ឆ្លង កូវីដ១៩
TNM(ភ្នំពេញ) ៖ អ្នកលក់បន្លែ នៅផ្សារនាគមាស តូបលេខ A23 ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បាន ឆ្លង កូវីដ១៩ ។ នេះបើតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអោយបងប្អូនប្រជាពលរដ្ឋ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និង សូមអំពាវនាវដល់អ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺ កូវីដ១៩ ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។
ទីតាំងធ្វើតេស្ត រួមមាន វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ ទៅទីកន្លែងនោះ ៕