សមត្ថកិច្ចប៉ូលិសស្រុកជ័យសែន ប្រមូលអាវុធកែច្នៃ ជិត៨០ដើម ពីពលរដ្ឋ!

ព្រះវិហារ៖ អាវុធកែច្នៃលួចលាក់ខុសច្បាប់ចំនួន៧៦ដើម កាលពីថ្ងៃទី១៩ ខែកញ្ញា ត្រូវបានពលរដ្ឋយកប្រគល់ឱ្យ នគរបាលស្រុកជ័យសែន និងមួយចំនួន បានដកហូតពីបទល្មើស ក្នុងរយៈពេលជាង២សប្តាហ៍ កន្លងទៅនេះ។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយ រួចមក កម្លាំងនគរបាលស្រុកជ័យសែន ។  បានទទួលអាវុធកែច្នៃចំនួន៧៦ដើមដែលប្រជាពលរដ្ឋ យកមកប្រគល់ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន។  ក្នុងនោះអាវុធកែច្នៃមួយចំនួនបានពីការដកហូតករណីប្រព្រឹតបទល្មើស។  ប្រភពដដែលបានបន្តថា នាពេលខាងមុខប្រជាពលរដ្ឋដែលនៅលបលួចប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ ពួកគាត់នឹងមានការភ្ញាក់រលឹក ហើយនាំយកអាវុធដែលខ្លួនលាក់ទុកនោះ មកប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានបន្តទៀត។  ដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង