អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍ កែលម្អសោភ័ណភាព ក្រុងស្វាយរៀង

លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣  បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អសោភ័ណភាព ក្នុងក្រុងស្វាយរៀង មានដូចជា ទីតាំងសាងសង់អាគារធ្វេីការរបស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេប៉ែកខាងជេីងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ។  ឆ្លៀតក្នុងឱកាសនោះ លោក  ប៉េង ពោធិ៍សា ក៏បានណែនាំឱ្យមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង ត្រូវបន្តផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរដូចជា ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រី ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារឱ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង