ផលិតផលត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក លើកកម្ពស់វិស័យវារីវប្បកម្ម

សិប្បកម្មផលិតត្រីងៀត សួង សោភ័ណ បានប្រើប្រាស់ត្រីស្រស់ប្រមាណ ៥០០គីឡូក្រាម ក្នុងមួយថ្ងៃ ដើម្បីកែច្នៃទៅជាផលិតផលផលផល ត្រីងៀត ប្រហុក និងត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងរួមចំណែកលើកកម្ពស់វិស័យវារីវប្បកម្ម។  លោក សួង សោភ័ណ ម្ចាស់សិប្បកម្មផលិតត្រីងៀត ខេត្តកំពុងធំ បានឱ្យដឹងថា សម្រាប់ត្រីដែលយកមក​កែច្នៃនេះ រួមមាន ត្រីរ៉ស់ និងត្រីដៀប ដោយប្រមូលទិញពីអ្នកចិញ្ចឹមនៅតាមខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ​​ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ជាដើម ។  សម្រាប់តម្លៃវិញ ចែកចេញជាពីរ គឺត្រីធម្មតាតម្លៃ ២ម៉ឺន ៥ពាន់ទៅ ២​ម៉ឺន ៧ពាន់រៀល និងមួយទៀតតម្លៃពី ៣ម៉ឺនទៅ ៣​ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡួ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងចែកចាយទៅខេត្តកំពុងចាម រតនគិរី ក្រុងសួង និងស្រុកអូរាំងឪ ផងដែរ។ ផលិតផលរបស់សិប្បកម្ម មួយខែលក់បានមរិមាណជាមធ្យមពី ៥០០ ទៅ ៧០០ គីឡួក្រាម។  បើតាមលោក សោភ័ណ សិប្ប​កម្មនេះ ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស សម្ភារ និង​បរិក្ខារ ពី​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម នៃ​គម្រោង​អភិវឌ្ឍន៍​ជលផល ​ក្រោយ​ប្រមូល​ផល​ក្រោម​សហ​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប ដើម្បី​លើកកម្ពស់​អាជីវកម្ម អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​សុវត្ថិភាព​ម្ហូបអាហារ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរ​របស់​អង្គការ​យូ​នី​ដូ​។  ដើម្បីរួមចំណែកជួយដល់វិស័យវារីវប្បកកម្ម លោក​ សួង សោភ័ណ គ្រោងពង្រីកសិប្បកម្មបន្ថែម ដើម្បី​បង្កើនបរិមាណ​ផ្គត់ផ្គង់ទៅកាន់ទីផ្សារ​ទំនើបដទៃទៀត ព្រោះបច្ចុប្បន្នសិប្បកម្មរបស់លោក នៅមានទំហំកម្រិតនៅឡើយ​ ដោយបានផ្គត់​ផ្គង់ត្រឹមតែនៅក្នុងស្រុកប៉ុណ្ណោះ។  លោក សួង សោភ័ណ បានបញ្ជាក់ថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានចុះបញ្ជុះជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវន៍ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ខេត្តកំពុងធំ ដោយមានការគាំទ្រ​ពីគម្រោង CAPFish-Capture ​​សហការណ៍រវាងរដ្ឋាភាលជលផលកម្ពុជា និងអង្គការ UNIDO ក្រោមជំនួយពីសហភាព​អឺរ៉ុប (EU)៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង