សូមប្រយ័ត្នៈ ចំពោះភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែកញ្ញា!

ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខ។កម្ពុជាទទួលឥទ្ធិពលប្រព័ន្ធសម្ពាទាប Intertropical Convergence Zone (ICTZ)អូសបន្លាយកាត់លើពាក់កណ្តាលអាងទន្លេមេគង្គថៃនិងឡាវ ជាមួយនិងខ្យល់មូសុងនិរតីខ្សោយ ជាមួយនិងខ្យល់មូសុងនិរតី។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨.០៩.២០២៣។  ក្នុងនោះក្រសួងបញ្ជាក់ថាៈ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ C និងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធបង្គួរផ្ទៃរងទឹកភ្លៀងពី៥០ទៅ៦០%។ ២ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C សីតុណ្ហភាពអតិបរមា មានពី ៣១- ៣៣°C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរផ្ទៃរងទឹកភ្លៀងពី៦០ទៅ៧០%។ ៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងក្នុងកម្រិតខមសោយទៅមធ្យម ផ្ទៃរងទឹកភ្លៀងពី៥០ទៅ៦០% ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង