ផ្លូវមួយខ្សែកាត់ឃុំចំនួនពីរនៅស្រុកអូរជុំរងការខូចខាតយ៉ាងដំណំ
ប្រជាពលរដ្ឋជិត ១ ពាន់គ្រួសារក្នុងឃុំ ឯកភាព និងឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី បានសំណូមពរទៅដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យជួយជួសជុលផ្លូវលំមួយខ្សែ ដែលគេទុកចោលជាង១០ឆ្នាំមកហើយ ដើម្បីសម្រួលដល់កាធ្វើដំណើរតាមម៉ូតូ និងតាមរថយន្ដឡើងវិញ។ លូវដែលគេទុកចោលជាង១០ឆ្នាំនោះ មានប្រវែង១២គីឡូម៉ែត្រ មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋចំនួន៩៦១គ្រួសារ ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរទៅមកយប់ព្រលប់ និងដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ ជាពិសេសដឹកអ្នកមានជំងឺ និងអ្នកផ្ទៃពោះទៅកាន់មណ្ឌលសុខភាពផងដែរ។ លោក ហ្យឹ ម៉ោង មេឃុំសាមគ្គី បានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាយ៉ាងខ្លីថា លោកកំពុងជាប់រវល់។ លោក គៀង តុលា អភិបាលស្រុកអូរជុំ សារព័ត៌មានយើងបានខលតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី ១៩ កញ្ញានេះ ថា លោកកំពុងរវល់ជាប់ប្រជុំរឿងបញ្ហាទំនាស់ដីធ្លី។ ដោយឡែក លោក អ៊ាម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីនៅព្រឹកថ្ងៃទី ១៩ ខែកញ្ញានេះ មិនអាសុំការបំភ្លឺដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ សម្រួលដោយ ទៀង បុណ្ណរី