អភិបាលខេត្តក្រចេះអញ្ជើញចុះពិនិត្យដំណើរយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនអតីតយុទ្ធជនជំហ៊ាន២

TNM(ខេត្តក្រចេះ) ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពសាធារណៈ នាព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះបានអញ្ជើញចុះពិនិត្យដំណើរយុទ្ធនាការចាក់វ៉ាក់សាំងការពាររោគរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនខេត្តនៅក្នុងបរិវេណសាលាខេត្តក្រចេះ។

ឯកឧត្តមគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងការពាររោគរាតត្បាតនៃជំងឺកូវីដ-១៩នាពេលនេះគឺបានអនុវត្តន៍ឈរលើគោលការណ៍ស្ម័គ្រចិត្ត គិតតាមផែនការដែលបានដាក់ចុះ គឺយើងអនុវត្តផែនការចាក់ឲ្យបាន២៥០នាក់ក្នុងមួយថ្ងៃ តាមដែលអាចធ្វើទៅបានរបស់មន្ទីរជំនាញ។

ជាមួយគ្នានេះដែរ ឯកឧត្តអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនៃរោគរាតត្បាតនៃជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ហើយ សូមរក្សាឲ្យបានតាមការណែនាំរបស់គ្រូពេទ្យ។ ទន្ទឹមនោះគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តក៏បានក្រើនរំលឹកចំពោះបងប្អូនទាំងអស់ទូទាំងខេត្តក្រចេះ មេត្តាថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ហើយចូលរួមអនុវត្តន៍ឲ្យបាននូវវិធានរបស់រាជរដ្ឋាភិបាល ចាក់ថ្នាំវ៉ាក់សាំងការពាររោគរាតត្បាតនៃជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងគោរពតាមវិធានរបស់ក្រសួងសុខាភិបាល «៣ការពារ ៣កុំ» និងវិធានផ្សេងៗទៀតដែលបានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង