ឯកឧត្តម ស ស៊ីណា ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារសម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្ត នៃការិយាល័យទាំង៥ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារ របស់ការិយាល័យទាំង៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មាន លោក-លោកស្រី ប្រធាន/អនុប្រធាន ការិយាល័យទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងឳកាសនោះ ឯកឧត្តម ស ស៊ីណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដាក់នាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានរួមសហការអនុវត្តន៍ការងារទាំងផ្នែករដ្ឋបាល និងផ្នែកព័ត៌មាន ទទួលបានលទ្ធផលការងារបានយ៉ាងល្អ និងមានប្រសិទ្ធភាព ក៍ដូចជាបន្តអនុវត្តន៍ការងារឲ្យកាន់តែប្រសើរទ្វេឡើង ឈរលើជំហដ៍រឹងមាំស្របតាមទស្សនៈវិស័យដ៍មុតស្រួចរបស់ក្រសួងព័ត៌មាន <<ថ្មីប្លែកលឿន ទុកចិត្តបាន នៅទីណាពេលណាក៍បាន) ជាពិសេសរក្សាទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ ក្នុងនាមគ្រួសារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមដំបូលគ្រួសារក្រសួងព័ត៌មានតែមួយ៕ សម្រួលដោយ ទៀង បុណ្ណរី