យោធា​មី​យ៉ាន់​ម៉ា​ប្រើ​គ្រាប់បែក​ និង​បាញ់សម្លាប់​ជន​ស៊ីវិល​យ៉ាងតិចណាស់​១១​នាក់​ទៀត​

 TNM(មី​យ៉ាន់​ម៉ា) ៖ យ៉ាងហោចណាស់​មាន​ជន​ស៊ីវិល​១១ នាក់​ត្រូវបាន​សម្លាប់​និង​ជិត​៣០​នាក់​រងរបួស ក្នុង​ប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា និង​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​នៅ​តំបន់ Sagaing​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuter​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កាលពី​ម្សិលមិញ ជន​ស៊ីវិល​ជាង ៦១២​នាក់​ត្រូវបាន​សម្លាប់​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ថ្ង​ទី​១ ខែកុម្ភៈ​។​

​ការ​បំផ្ទុះ​គ្រាប់បែក និង​បាញ់​អាវុធ​វែង​បានកើត​ឡើង នៅពេល​អ្នកស្រុក​បាន​ព្យាយាម​រារាំង​រថយន្តយោធា​៧​គ្រឿង​ដែល​ដឹក​ទាហាន​ពេញ​ចូល​ទីប្រជុំជន​វេលា​ម៉ោង​៤​ល្ងាច​នៅ​ថ្ងៃ​ពុធ​។​

​ក្រុម​អ្នកស្រុក​បាន​អះអាងថា​កងទ័ព​កំពុង​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ធ្វើការ​បង្ក្រាប​បាតុកម្ម​ប្រឆាំងនឹង​របប​យោធា​ជាប្រចាំ​ថ្ងៃ​នៅក្នុង​ទីក្រុង Taze ក្នុង​តំបន់ Sagaing ដែល​បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់​ចេញ​តវ៉ា ប៉ុន្តែ​មិនមាន​ការវាយប្រហារ​រ​ហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​

​អ្នក​តវ៉ា​នៅ Taze បាន​តស៊ូ​ជាមួយ​កម្លាំង​សន្តិសុខ​ដោយបាន​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ និង​កាំភ្លើង​វែង​។ បន្ទាប់ពី​ជន​ស៊ីវិល​បាន​ដកថយ កម្លាំង​ទាហាន​បានដាក់​ពង្រាយ​នៅក្នុង​ទីប្រជុំជន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ អ្នកស្រុក​បាន​និយាយថា ប្រជាជន​បាន​កំពុង​រត់ចោល​ផ្ទះសម្បែង និង​អ្នករបួស​បាន​កំពុង​ព្យាយាម​រក​ការព្យាបាល​នៅ​កន្លែង​ផ្សេង​៕

 

អត្ថបទដែលជាប់ទាក់ទង