អ្នកចាក់វ៉ាក់សាំង Sinovac និង Sinopharm ធ្វើចត្តាឡីស័ក​តែ៧ថ្ងៃប៉ុណ្ណោះ ពេលចូលថៃ​

TNM(បាងកក) ៖ ក្រសួង​ការបរទេសថៃ បាន​បន្ថែមវ៉ាក់សាំង Sinopharm ចូល​ទៅក្នុងបញ្ជី​អ្នក​ដែល​ចាក់វ៉ាក់សាំង ពោលគឺ​ពេលទៅដល់ប្រទេសថៃ ធ្វើចត្តាឡីស័ក​តែ​៧ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation។

ក្រសួង​ក៏បាន​ធ្វើកំណែប្រែថ្មី​នូវលិខិតបែបបទ​ចូលប្រទេសថៃ តាមរយៈវេបសាយរបស់ខ្លួនផងដែរ ដោយ​ជនជាតិថៃ និង​ជនបរទេស ដែលធ្វើដំណើរទៅថៃត្រូវតែបំពេញ ហើយ​បង្ហោះ​ភ្ជាប់ជាមួយឯកសារបញ្ជាក់​ពីការចាក់វ៉ាក់សាំង នៅលើវេបសាយនោះ ដើម្បីធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង