ក្រសួងធនធានទឹក ប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចាប់ថ្ងៃទី០៤ ដល់១០ កញ្ញា ២០២៣ នឹងមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស

យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ, ប្រទេសឡាវ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល ៖ –សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥°C ។ – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤°C ។ – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២ -តំបន់ខ្ពង់រាប ៖ – សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤°C ។ – សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤°C ។ – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣ -តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦°C ។ –សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២°C ។ –នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ –បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពីតិចទៅ មធ្យម។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង