ព័ត៌មានអន្ដរជាតិនារីម្នាក់នៅហុងកុង ត្រូវព្យុះទីហ្វុង Saola បកបោកស្ទើរស្លាប់រស់ ខណៈកំពុងដើរតាមផ្លូវ

ស្រ្តីជនជាតិចិន-ហុងកុងម្នាក់ ត្រូវព្យុះទីហ្វុងដែលមានឈ្មោះថា Saola​ បកបោកនាងខ្ទាតទៅរយៈចម្ងាយប្រហែល​១០​ម៉ែត្រ រហូតធ្វើឲ្យខ្លួនប្រាណទាំងមូល​រអិល​ធ្លាក់​ពីលើចិញ្ចើម​ថ្នល់ភ្លាមៗ ខណៈកំពុងតែដើរតាមផ្លូវ។  ព្យុះទីហ្វុង Saola ​បានបោកបក់លើទីក្រុងហុងកុងកាលពីយប់ថ្ងៃទី ០១​ ខែកញ្ញា ស្របពេលដែលវីដេអូផ្សាយផ្ទាល់បានផ្សព្វផ្សាយនៅលើអ៊ីនធឺណិត។ ក្នុង​ឃ្លិប​នោះ​គេឃើញមេឃ​ប្រែជា​ងងឹត​ហើយ​មាន​ខ្យល់​បក់​ខ្លាំង រំពេច​នោះ​ស្រាប់តែ​មាន​នារី​វ័យ​ក្មេងម្នាក់​​ស្លៀក​ខោ​ខ្លី​ បានដើរមកកាន់​កន្លែង​កើតហេតុ។ ដោយសារតែកម្លាំងខ្យល់​ខ្លាំងពេក ទើបបណ្ដាលឲ្យនាងត្រូវខ្យល់បក​កួចរមៀល​ធ្លាក់ច្រើនត្រលប់​ពី​ចិញ្ចើម​ផ្លូវ។  យ៉ាងណាមិញ​ ក្រោយ​កម្លាំង​ខ្យល់​បានស្ងប់​​មួយសន្ទុះ ស្ត្រី​រូប​នេះ​ខំ​ប្រឹង​ទប់​លំនឹង​វិញ​ទាំង​ឈឺចាប់ ស្របពេលឆ័ត្រនិង​របស់របរ​ផ្ទាល់ខ្លួននាងធ្លាប់កាន់បានហោះទៅ​តាម​ផ្លូវ។ ជា​សំណាងល្អ​ដែល​មិនមាន​រថយន្តនៅក្បែរនោះ ដូច្នេះនាង​មិន​រង​របួស​ធ្ងន់​ធ្ងរ​ពេកនោះ​ទេ។  ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីវីដេអូ​ឃ្លិប​នេះបង្ហោះ​ជា​សាធារណៈ​ភ្លាម វាបានក្លាយជាប្រធានបទក្តៅក្នុងចំណោម​អ្នក​និយមលេង​អ៊ីនធឺណិតដោយ​ម្នាក់ៗបញ្ជេញមតិខិសៗគ្នាថា “គួរឲ្យខ្លាចណាស់ កម្លាំងខ្យល់បក់ខ្លាំងរហូតបណ្ដាឡឲ្យនាហងដួលភ្លាមៗ។​ ក្នុងនោះអ្នកផ្សេងទៀតលើកឡើងថា សង្ឃឹមថាមុខរបួសនាងមិនធ្ងន់ធ្ងរខ្លាំងពេកទេ។ ហើយផ្ដល់យោបល់ដល់នាងថានិងអ្នកដទៃថា កុំចេញទៅក្រៅបើមិនចាំបាច់ ព្រោះព្យុះទីហ្វុងពិតជាមានគ្រោះថ្នាក់ណាស់”៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង