តើច្បាប់នឹងចាត់ការយ៉ាងណា ចំពោះបុគ្គលម្នាក់នេះ ដែលរត់ចេញពីការធ្វើចត្តាឡីស័ក?

TNM(កំពង់ឆ្នាំង) ៖ បុរសម្នាក់ឈ្មោះ ជា សូនី អាយុ៣៤ឆ្នាំ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជំងឺ កូវីដ១៩ ជាសះស្បើយ ។

ប៉ុន្តែ លក្ខខណ្ឌមួយចំនួន មានជាអាទិ៍ គឺ បុរសរូបនេះ ត្រូវបន្តធ្វើចត្តាឡីស័ក នៅផ្ទះ រយៈពេល១៤ថ្ងៃ ទៀត ដើម្បីរង់ចាំការធ្វើតេស្ត សាជាថ្មី ។

អ្វីជាការហួសចិត្ត នោះ បែរជាបុរសរូបនេះ បានចាកចេញពីភ្នំពេញ ធ្វើដំណើរមកដល់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទៅវិញ ។

តាមប្រភពព័ត៌មានពីអាជ្ញាធរ បានអោយដឹងថា កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយមានបទបញ្ជាពីសំណាក់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង , ក្រុមគ្រូពេទ្យ បានចុះយកបុរសរូបនេះ ទាំងយប់ មកកាន់មណ្ឌលចត្តាឡីស័ក ទឹកផុស ដើម្បីធ្វើចត្តាស័ក បន្តទៀត ។

មាត្រា៧ នៃច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ចែងថា ៖

អំពើគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាល ឬ អាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលពិន័យអន្តរការណ៍តាមការកំណត់នៅក្នុងអនុក្រឹត្យ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០រៀល កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង