ខ្លាំងមែនមិនដឹងជាអាងអី ! គ្រាន់តែជិះម៉ូតូប៉ះរថយន្តបន្តិចបន្តួចសោះ ម្ចាស់រថយន្តទះកំផ្លៀងយុវជនម្ចាស់ម៉ូតូ៥កំផ្លៀង រួចទារ៥០០ដុល្លារ ហើយយកម៉ូតូចាក់់សោទុកទៀត

ភ្នំពេញ ៖ គ្រាន់តែជិះម៉ូតូប៉ះរថយន្តឆ្កូតថ្នាំបន្តិចសោះ ត្រូវស្ត្រីម្ចាស់រថយន្តទះ៥កំផ្លៀង រួចទារថ្លៃសំណង៥០០ដុល្លារ ព្រមទាំងយកម៉ូតូនោះ ទៅដាក់ច្រវ៉ាក់ទុក ហើយដកសោម៉ូតូចេញ រួចដើរចូលពេទ្យបាត់។  យុវជនដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា៖ ត្រឹម៥០០ដុល្លារ ខ្លួនមានសមត្ថភាពសង តែហេតុអី ទះគាត់៥កំផ្លៀង រួចជេរប្រមាថគាត់ ហើយយកសោច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់អ៊ីចឹង ខណៈម្តាយយុវជនខាងលើបានប្រាប់ថា៖ នឹងសង៥០០ដុល្លារ តែសុំដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ក្រោយទះកូនគាត់៥កំភ្លៀង។  កើតហេតុកាលពីវេលាម៉ោង៥ព្រឹក និងបង្កការភ្ញាក់ផ្អើលដល់ម៉ោង ១១:៤០នាទីព្រឹក ថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៣ នៅមុខមន្ទីរពហុព្យាបាល និងសម្ភពឥន្ទ្រទេវី១ ស្ថិតក្នុងមូលដ្ឋានស្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។  ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ ក៏ភាគីខាងរថយន្ត នៅតែមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង