គ្រឿងញៀនជាង១៤ គីឡូក្រាម សមត្ថកិច្ចចំនួន៣ខេត្តបង្ក្រាបបានប្រមូលយកមកធ្វើពិធីដុតកម្ទេចចោលនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈ  នាព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានធ្វើពិធីដុតបំផ្លាញគ្រឿងញៀនចោលនៅក្នុងបរិវេណរបស់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង សរុបមានចំនួនប្រមាណជាង១៤ គីឡូក្រាម បានប្រមូលយកមកពីខេត្តចំនួន០៣ គឺខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ។
វិធីដុតបំផ្លាញគ្រឿងញៀនខាងលើនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា រដ្ឋលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមរបស់ព្រឹត្តិភូមកពីខេត្តមណ្ឌលគិរី រតនគីរី ព្រមទាំងព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំងបីខេត្ត មន្ត្រីរាជការ សិក្សានុសិស្ស និងប្រជាពលរដ្ឋមានចំនួនសរុប១២០០ នាក់។
ក្នុងពិធីនោះដែរ មន្ត្រីតុលាការខេត្តស្ទឹងត្រែង តំណាងឲ្យលោក ជេត ខេមរាព្រះរាជអាជ្ញាសាលាដំបូងនៃខេត្តស្ទឹងត្រែង បានលើកឡើងថា ការអនុវត្តផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ របស់រាជរដ្ឋាភិបាលកម្ពុជាមន្ត្រីអនុវត្តច្បាប់បានបង្ក្រាបត្ថុតាងនិងបំផ្លាញចោល តាមអំណាចសាលក្រមស្ថាពរ  របស់សាលាដំបូងខេត្តទាំងបីមានទម្ងន់សរុបដូចខាងក្រោម  ១.ប្រភេទមេតំហ្វេតាមីនម្សៅក្រាមទម្ងន់ ១៤៥៤.២៨ក្រាម។  ២.ប្រភេទមេតំហ្វេតាមីន (wy) មានទម្ងន់ ១៧.២៨ក្រាម។៣.ថ្នាំញៀនប្រភេទកេតេមីនមានទម្ងន់ ៣.៧១.ក្រាម។  ៤.ថ្នាំញៀនប្រភេទសុិចស្តាស៊ី(MDMA)ចំនួន០៣ គ្រាប់។ (ដោយសហការី tnm ស្ទឹងត្រែង)  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង