ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និង ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​សារ​ព័ត៌មាន​ជា​លើកទី២ ស្តីពី «ការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានរយៈពេល២ថ្ងៃ

ដោយមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និង ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​សារ​ព័ត៌មាន​ជា​លើកទី២ ស្តីពី «ការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ ខែសីហា និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅ​វិទ្យា​ស្ថាន​អភិបាល​កិច្ចឌីជីថល ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជ​ធានី​ភ្នំពេញ ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរជាង៤០នាក់ មកពីស្ថាប័នផ្សេងៗគ្នា។ ប្រធានបទទី១ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ស្តីពី «សន្តិ​សុខ​សាយ​ប័រសម្រាប់ទាំងអស់គ្នា» សិក្ខាកាមនឹង៖ – យល់ដឹងអំពីទស្សនទានសន្តិសុខសាយប័រ- យល់ដឹងអំពីហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត- ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត អ៊ីមែល និង​បណ្ដាញ​​​ព័ត៌មានសង្គម- ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន- ចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ ធ្វើបទបង្ហាញដោយ៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិ​សុខ​ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។  ប្រធានបទទី២ នៅពេលរសៀលថ្ងៃដដែល ស្តីពី «ការ​ការ​ពារ​សុវត្ថិភាព​ឧបករណ៍ និងប្រព័ន្ធអ៊ីនធឺណិត និងឯកជនភាព ទិន្នន័យ​របស់​ខ្លួន​ឯង​ផ្ទាល់ និងស្ថាប័ន» ធ្វើ​បទបង្ហាញដោយ៖ លោក សុខ សុវណ្ណ មន្ត្រី​ជំនាញ​ផ្នែកសន្តិសុខសាយប័រ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍។  គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​សារ​ព័ត៌មាន​នូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្មវិធីថត កាត់​ត​វីដេអូ​តាម​ទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ជាដើម៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង