រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ក្នុងខណ្ឌមានជ័យ
TNM(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ សេចក្តីណែនាំការទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីនហាន» ស្ថិតនៅក្នុងខណ្ឌមានជ័យ។
សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញញជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ «ឌីន ហាន» មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះ៖ គិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានកម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងរោងចក្រនេ៖ ចំនួនប្រមាណ ៥០ នាក់ បានរកឃើញតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់៕