រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងឆ្លៀតពេលចុងសប្តាហ៍បង្រៀន មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព

ភ្នំពេញ៖ ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក នេត្រ ភក្ត្រា បានប្រកាសថា លោកនឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។  ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។  នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។  សូមជម្រាបថា មុននឹងមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា គឺជាអ្នកសារព័ត៌មានកម្ពុជា ១រូប ពោពេញដោយសក្តានុពល និងធ្លាប់បម្រើការងារលើវិស័យព័ត៌មាននៅតាមស្ថាប័នជាច្រើន ព្រមទាំងលោកបានវិវត្តន៍ខ្លួនទៅជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងបានទទួលតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរិបស្ថាន រហូតទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង