មេទាហានស៊ីឈ្នួលរុស្ស៊ី បានស្លាប់បន្ទាប់ពីធ្លាក់យន្តហោះនៅប្រទេសរុស្ស៊ី!

ប្រធាន Wagner Prigozhin បានស្លាប់ រួមជាមួយមនុស្សចំនួន៩នាក់ទៀត ក្នុងករណីធ្លាក់យន្តហោះឯកជននៅក្នុងតំបន់ Tver នៃប្រទេសរុស្ស៊ី។  អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ី បាននិយាយថាៈ មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានស្ថិតនៅក្នុងបញ្ជី អ្នកដំណើរនៃយន្តហោះ ដែលបានធ្លាក់ក្នុងប្រទេសរុស្ស៊ី ខណៈដែលមនុស្សទាំងអស់នៅលើយន្តហោះនោះបានស្លាប់។ លោក Yevgeny Prigozhin ដែលជាប្រធានក្រុមទាហានប៉ារ៉ាសុីឈ្នួល Wagner ត្រូវបានបញ្ជាក់កាលពីល្ងាចថ្ងៃពុធថាៈ នៅលើយន្តហោះឯកជនដែលបានធ្លាក់នៅតំបន់ Tver ភាគពាយ័ព្យនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់អ្នកដំណើរទាំង ១០ នាក់។  សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបានរាយឈ្មោះមនុស្សចំនួន១០នាក់ ដែលក្នុងនោះមាន ៣នាក់ជានាវិកដែលបានឡើងយន្តហោះ Embraer -135 ក្នុងនោះរួមមានសហស្ថាបនិក Wagner ផងដែរ។  ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner និយាយថា យន្តហោះឯកជនរបស់គាត់ត្រូវបានបាញ់ទម្លាក់ដោយការពារដែនអាកាសរុស្ស៊ី។  ប៉ុស្តិ៍ Gray Zone Telegram បានបង្ហោះថា Prigozhin បានស្លាប់ “ជាលទ្ធផលនៃសកម្មភាពរបស់ជនក្បត់ជាតិរុស្ស៊ី” ។  គួរជម្រាបថាៈ លោក Prigozhin បាន​ដឹកនាំ​ការ​បះបោរ​ដែល​បាន​រំសាយ​ចោល​ប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រុស្ស៊ី​ក្នុង​ខែ​មិថុនា និងបាននិរទេសខ្លួនទៅបេឡារុស្ស៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង