ក្រុមហ៊ុន ប៊ីអេស លែន អេន ហូម (BS Land And Home) និង អ៊ីស្ត លែន អេន ហូម (East Land And Home) ដែលមានគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកព្រមទាំងអតិថិជនទាំងអស់មានមោទនភាពជាខ្លាំងដោយបានរួមចំនែកឧបត្ថម្ភជាទឹកប្រាក់ចំនួន៖
– 20,000 ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកមួយនៃកិច្ចការសប្បុរសធម៌នៅកម្ពុជា
– 5,000 ដុល្លាអាមេរិក ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងកំពុងប្រចាំការព្យាបាល និងមើលថែអ្នកជម្ងឺកូវីដ ១៩ នៅសណ្ឋាគារ The Great Duke
ដើម្បីទប់ស្កាត់ និងបំបាត់វីរុសរាតត្បាតនេះចេញផុតពីភពផែនដី ក៏ដូចជាប្រទេសកម្ពុជា សូមប្រជាពលរដ្ឋខ្មែរគ្រប់ភូមិស្ថាន ចូលរួមការពារខ្លួន ដោយការលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឲ្យបានញឹកញាប់ ពាក់ម៉ាស់នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ កាត់បន្ថយកម្មវិធីជួបជុំផ្សេងៗ នៅឲ្យឆ្ងាយពីអ្នកជម្ងឺផ្លូវដង្ហើម ជាពិសេស រក្សាការរស់នៅប្រកបដោយអនាម័យ និងភាពស្អាតជាប្រចាំ។
ស្ថិតក្នុងស្ថានភាពលំបាក យើងត្រូវរឹងមាំទាំងអស់គ្នា និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារខ្លួនឯង មនុស្សជាទីស្រឡាញ់ និងប្រទេសជាតិទាំងមូល។ សូមឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រួចផុតពីជម្ងឺឆ្លងរាតត្បាតមួយនេះផងចុះ៕
អត្ថបទដែលជាប់ទាក់ទង