ក្រសួងការងារជូនដំណឹង អំពីការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ

TNM(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បង្ហាញពីលទ្ធផល នៃការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងការងារ បានឲ្យដឹងថា លទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ក្រុម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

*ក៖ លទ្ធផលក្នុងថ្ងៃទី៨ ខែមេសា

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥,១៧៧នាក់ (បរទេសចំនួន ២៧៨នាក់)
*ចាក់បានចំនួន ៥,០២៩នាក់ (បរទេសចំនួន ២៧៨នាក់)
*គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ១៤៨នាក់។

*ខ៖ លទ្ធផលគិតត្រឹមថ្ងៃនេះ

*អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩,១១៦នាក់ (បរទេសចំនួន ៣៤៨នាក់)
*ចាក់បានចំនួន ៨,៨៧៥នាក់ (បរទេសចំនួន ៣៤៨នាក់)
*គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់។

សេចក្ដីជូនដំណឹងក៏បានបញ្ជាក់ទៀតថា អនុគណៈកម្មការចំពោះកិច្ច ក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ
សហគ្រាស ជាបន្តបន្ទាប់ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង