ក្រសួងសុខាភិបាល សម្រេចបិទគ្លីនិក ស្ពានមង្គលនៅខណ្ឌមានជ័យ បន្ទាប់ពីស្លាប់បុរសម្នាក់!

ភ្នំពេញ៖ ក្រោយល្បីថា”មន្ទីរសម្រាកព្យាបាល និងសម្ភពស្ពានមង្គល”ដែលមានទីតាំងនៅផ្ទះលេខ៥១០ ផ្លូវលេខ៣៧១ ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ! ចាក់ថ្នាំ០១ម្ជុល និងដាក់សេរ៉ូមចំនួន០២កំប្លោក បណ្ដាលឱ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនចេញពីគ្លីនិកនោះមក.!។  នៅថ្ងៃទី២១.០៨.២០២៣ម្សិលមិញក្រសួងសុខាភិបាល បានរេចបិទ” មន្ទីរសម្រាក ព្យាបាល និងសម្ភពស្ពានមង្គល”ជាផ្លូវការ..!។  ជនរងគ្រោះឈ្មោះ ទុំ ទីន ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅរាជធានីភ្នំពេញ មានមុខរបរជាចុងភៅ.បានស្លាប់នៅថ្ងៃទី១១.០៨.២០២៣។ ជុំវិញករណីនេះ ក្រុមគ្រួសាររងគ្រោះបានលើកឡើងថាៈ នៅមុនកើតហេតុ ជនរងគ្រោះមានអាការៈ ចុកពោះធម្មតា ហើយគាត់ក៏បានយកទឹកកកមកស្អំក្បាលពោះ..!។  តែមិនបាត់ ហើយក៏ត្រូវបានទៅពិគ្រោះជំងឺនៅ”មន្ទីរសម្រាកព្យាបាល និងសម្ភពស្ពានមង្គល”ត្រង់ចំណុចខាងលើ។
ក្នុងនោះគ្រូពេទ្យនៅ គ្លីនិកស្ពានមង្គល ក៏បានស្ទង់បេះដូង វាស់ឈាម និងបានដាក់សេរ៉ូមតូចឱ្យជនរងគ្រោះចំនួន១ កំប្លោក ពេលអស់១កំប្លោក ក៏ដាក់១កំប្លោកធំទៀត រួចចាក់ថ្នាំចំនួន០១ម្ជុលទៀត។ បន្ទាប់មក សាច់ញាតិជនរងគ្រោះក៏បានចេញពីគ្លីនិក ដើម្បីទៅផ្លាស់ខោអាវនៅផ្ទះមួយភ្លេត ដោយទុកជនរងគ្រោះនៅ គ្លីនិក ជាមួយគ្រូពេទ្យ។ មួយសន្ទុះក្រោយមក ស្រាប់តែខាងមន្ទីរពេទ្យ ខលប្រាប់ថា បងឯងមកមើលជនរងគ្រោះ ព្រោះគាត់លែងដឹងអីហើយ..!។  ក្រោយឮគ្រូពេទ្យ ខលប្រាប់បែបនេះ រូបគាត់ក៏ភ័យញ័រដៃញ័រជើង ដោយមិននឹកស្មានថាៈ អាការៈរបស់ជនរងគ្រោះធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ យ៉ាងឆាប់រហ័សបែបនេះសោះ..!។ ភ្លាមនោះសាច់ញាតិ របស់ជនរងគ្រោះ ក៏ប្រញាប់ប្រញ៉ាល់ មកមន្ទីរពេទ្យវិញ លុះមកដល់ ឃើញជនរងគ្រោះមានអាការៈ ស្លឺភ្នែកប្រកាច់កន្ត្រាក់ដៃ ជើងស្លឈាម ត្រដរខ្យល់និង ដកចង្កាមាន់ទៅហើយ…!។  ឃើញមិនស្រួលបែបនេះ”មន្ទីរសម្រាកព្យាបាល និងសម្ភពស្ពានមង្គល”ក៏បញ្ជូនជនរងគ្រោះ តាមរថយន្តសង្រ្គោះបន្ទាន់ ទៅកាន់”មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”យ៉ាងតក់ក្រហល់.!។ ទន្ទឹមនិងនោះសាច់ញាតិ រងគ្រោះក៏បានសួរទៅគ្លីនិក ស្ពានមង្គល ថាៈហេតុអ្វីមិនដាក់ខ្យល់អុកស៊ីហ្សែន ឱ្យជនរងគ្រោះ តាមរថយន្ត..?។ តែខាងគ្រូពេទ្យឆ្លើយថាៈ ដាក់អុកស៊ីហ្សែនអី បើអុកស៊ីហ្សែន ដាច់ហើយនោះ!។ បន្ទាប់មកជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅ”មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត” តែពេលទៅដល់ ខាងមន្ទីរពេទ្យប្រាប់វិញថាៈ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសព មកធ្វើបុណ្យតាមប្រពៃណី។ ក្រោយល្បីល្បាញនូវរឿងរ៉ាវបែបនេះ នៅថ្ងៃទី២១.០៨.២០២៣ ក្រសួងសុខាភិបាល សម្រេចបិទ”មន្ទីរសម្រាកព្យាបាល និង សម្ភពស្ពានមង្គល”តែម្ដងទៅ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង