សិស្សសាលាបឋមសិក្សាខ្សាត់១៦នាក់ ត្រូវបញ្ជូនទៅសង្រោ្គះក្រោយមានអាការៈសន្លប់តៗគ្នា

ខេត្តក្រចេះ៖ សិស្សសាលាបឋមសិក្សាខ្សាត់ មានអាការៈដួលសន្លប់តៗគ្នាចំនួន១៩នាក់​ ក្នុងនោះ១៦នាក់មានអាការៈធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែក​ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ​ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣… ។  លោក សៅ ខេមរ៉ា អភិបាលរងស្រុកព្រែកប្រសព្វ បានឱ្យដឹងថា ករណីនេះមិនមែនមកពីការពុលចំណីអាហារនោះទេ ដោយសារតែសិស្សឃើញមានមនុស្សសន្លប់ ក៏បណ្ដាលឱ្យសិស្សផ្សេងៗមានអាការៈភ័យ និងថប់ដង្ហើមតៗគ្នា។ បន្ថែមលើនេះលោកបន្តថា សិស្សមានសុខភាពល្អ មានភាពប្រសើរឡើងវិញទាំងអស់គ្នាហើយ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ដោយមន្ទីរពេទ្យបានដឹកសិស្សទាំងអស់ទៅផ្ទះពួកគាត់អស់វិញហើយ នៅរសៀលថ្ងៃដដែល។ ទន្ទឹមនឹងនោះលោកអភិបាលរងបញ្ជាក់បន្ថែមថា ចំពោះករណីសិស្សសន្លប់នេះដែរ​ គឺភាគច្រើនកើតទៅលើសិស្សស្រីៗ។ ជាមួយគ្នានោះ បើតាមប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះកើតឡើង គឺបណ្ដាលមកពីសិស្សសាលាគាត់មិនបានហូបអាហារទើបធ្វើឱ្យគាត់មានអាការៈខ្សោយអស់កម្លាំងទើបបណ្ដាលឱ្យសន្លប់ និងសិស្សដទៃផ្សេងទៀតឃើញក៏ភ័យ នឹងថប់ដង្ហើមតាមគ្នាផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង