ឪបងអើយ នេះជាកំហុសអ្នកណា? តើឡានដឹកឈើនោះជារបស់អ្នកណាទៅ ខ្លះថា លោក សុខ ណាក់ ខ្លះថារបស់យាយអយ ?

ខេត្តកំពង់ធំ: ការដឹកជញ្ជូននេះបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ នេះជាការពិតណាស់បទល្មើសព្រៃឈើបានដឹកជញ្ជូនដោយអនាធិបតេយ្យ ដោយមិនរំខានដល់សមត្ថកិច្ចឬថ្នាក់ដឹកនាំខេត្តឡើយ។  ជាក់ស្ដែងនៅព្រឹកម្សិលមិញនេះថ្ងៃទី 18 ខែសីហាឆ្នាំ 2023 រថយន្តធុនធំមួយគ្រឿងប្រភេទ៥តោន មានផ្ទុកឈើជិត២០គីប ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនៅតំបន់ស្នងអន ឆ្លងកាត់មុខស្នាក់ការអូផ្អាវនៅពេលយប់។ ការដឹកជញ្ជូននេះធ្វើឡើង តាមច្រក មេព្រៃទំរីង ឆ្ពោះទៅតាមបណ្ដោយផ្លូវ ៤៤។ មានរូបថតជាប់ជាមួយបុគ្គល ឈ្មោះ សុខ ណាក់ ដែលល្បីល្បាញខាងរត់ការពីក្រោមដល់លើធ្លាយដល់តុលាការទៀត ធ្វើជាអ្នកសារព័ត៌មានទាន់ហេតុការណ៍ទៀតផង មិនដឹងថាគាត់មានអាជ្ញាប័ណ្ឌគ្រប់គ្រាន់ឬយ៉ាងណាទេ សូមរដ្ឋបាលអាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យជាពិសេសក្រសួងព័ត៌មាន បើតាមក្រមនៃច្បាប់នៃគឺមិនអនុញ្ញតអោយបុគ្គលសុខ ណាក់ ដើរប្រព្រឹត្តបែបនេះទេ។  សូមបញ្ចាក់ថា រថយន្តនេះបានជាប់ផុងនោះគឺរបស់លោក សុខ ណាក់ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍តាមរយៈអ្នកសារព័ត៌មានដើម្បីជ្រាបជូនដល់ថ្នាក់ខេត្តអោយចេញបញ្ចាស្រាវជ្រាវជាបន្ទាន់ រំពេជន៍នោះក៏បានរបាយការណ៍ដូចប្រជាពលរដ្ឋរាយការណ៍មែន។ សួរថា តើរដ្ឋបាលព្រៃឈើនិងមន្រ្តីបរិស្ថានធ្វើអ្វីសព្វថ្ងៃនេះ បានជាមានបទល្មើសបែបនេះហើយនៅតែមិនដឹងអ្វីសោះ។  តាមប្រភពបន្ថែមព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថារថយន្តនេះបានដឹកឈើពេញ នឹងត្រូវបានគេស្គាល់ម្ចាស់ឈើមានឈ្មោះយាយហឹមនិងយាយអយ ដែលជាឈ្មួញឈើយ៉ាងសកម្មបានដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ មិនខ្លាចក្រែងសមត្ថកិច្ចបង្ក្រាបនោះឡើយ ដែលជាការសង្ស័យថាមានការត្រូវរូវគ្នាជាប្រព័ន្ធពីក្រោមដល់លើនរណាធ្វើក៏មិនដឹងដែរ កន្ទេលធំប្រឡំដេក ទើបការដឹកជញ្ជូនឈើដោយខុសច្បាប់នេះបានដឹកយ៉ាងរលូន ចេញពីតំបន់ព្រៃឡង់ចូលមកក្នុងខេត្តកំពង់ធំ។  ជុំវិញករណីខាងលើនេះដែរ ក្រុមការងារពិសេសរបស់អង្គភាពធីអិនអឹមមិនអាចសុំការបំភ្លឺពីលោក សុខ ណាក់ ម្តងរួចមកហើយ តែឈ្មោះសូខ ណាក់នេះបានបដិសេធន៍ រហូតដល់ថ្ងៃបន្ទាប់ពេលទទួលបានព័ត៌មានច្បាស់លាស់ហើយសួរទៅ សុខ ណាក់ ម្តងទៀតតាមតេឡេក្រាម ចូលមើលហើយមិនឆ្លើយសោះ។ជាពិសេសអ្នកមន្រ្តីពាក់ព័ន្ធពីថ្នាក់បរិស្ថាន ខលទៅច្រើនដងហើយមិនលើកទៀត តើនេះជាចេតនាឬយ៉ាងណាចំពោះការអនុវត្តក្នុងដែនតួរនាទីខ្លួន។ អង្គភាពធីអិនអឹម រងចាំការបំភ្លឺរាល់ម៉ោងធ្វើការ ឬការិយាល័យកណ្តាល ០៧៦ ៥៥៥៥៧៩១។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង