លោក អ៊ឺង ស៊ីវឈន់ បន្តចែកអំណោយដើម្បីគាំទ្រគុនខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាមួយស្នាមញញឹមជានិច្ចដើម្បីកិច្ចការសង្គមដើម្បីកីឡាជាព្រលឹងជាតិខ្មែរយើង។
ប្រូវីដាមានទឹកចិត្តល្អ ប្រូវីដាគាំទ្រគុនខ្មែរ ! កាលពីថ្ងៃចុងសប្តាហ៍ ទី១៣ ខែសីហា ឆ្នាំ២០២៣ លោក អ៊ឹង ស៊ីវឈុន អគ្គនាយកក្រុមហ៊ុន ដូនពេញ ត្រេឌីង ជាមួយនិងក្រុមការងារទឺកប្រូវីដា ដែលជាទឹកស្រ្ពីងបូកគោ បាននាំនូវអំណោយចេញពីបេះដូងទឹកចិត្តស្រឡាញ់កីឡាគុនខ្មែរជូនដល់ លោកគ្រូ ក្រាក់ សម្ជស្ស នៃក្លឹបជ័យយ៉ាហនុមានគុនខ្មែរ ដែលមានទីតាំង ដីឡូដិ៍ក្រវ៉ាត់សៀមរាប ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្នុងកិច្ចសំណេះសំណាលនេះដែរលោកអក្គនាយក អ៊ឺង ស៊ីវឈន់ តែងតែក្រើនរំលឹកជានិច្ចចំពោះការតស៊ូអត់ធ្មត់ហាត់ជាប្រចាំរកគន្លឹះថ្មីៗ បំបែកក្បាច់ដែលលោកគ្រូចែកអោយ ជាពិសេសបន្ទាប់ពីហាត់ហើយគួរសម្រាកឲ្យបាន៥ទៅ១០នាទី សូមពិសារប្រូវីដា ទឹកស្ព្រឺងបុកគោបន្ថែមជូនបងប្អូនកីឡាករទាំងអស់ជាពិសេសអតិថិជនថា តើទឹកស្ព្រីងជាអ្វី? ទឹកស្រ្ពីងគឺជាទឹកធម្មជាតិដែលមាននៅក្រោមដី និងផុសចេញពីក្រោមដីនៃតំបន់ជួរភ្នំហើយហូរមកលើផ្ទៃដីដោយធម្មជាតិ។ ជាទូទៅទឹកនេះត្រូវចាត់ទុកថាបានបន្យុតជាមុនព្រោះបានឆ្លងកាត់តម្រងធម្មជាតិដូចជា ថ្មកំបោរ ថ្មភក់ និងដីឥដ្ឋ។ វាផ្ទុកទៅដោយសារធាតុរ៉ែច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាលស្យូមនិងនីទ្រីតជាដើម ដែលសារធាតុរ៉ែទាំងនេះមានសារប្រយោជន៍ជួយទ្រទ្រង់រាងកាយ និងធ្វើឲ្យយើងទទួលបាននូវសុខភាពល្អ។ ក្នុងនោះដែរ លោកគ្រូ ក្រាក់ សម្ផស្ស សម្តែងនូវក្តីរំភើបឥតឧប្បមាចំពោះទឹកចិត្តលោកអគ្គនាយក អ៊ឺង ស៊ីវឈន់ និងក្រុមការងារដែលបានចំណាយពេលវេលាជាមួយទឹកស្រ្ពីងប្រូវីដាចំនួន១១០កេស និងថវិកាចំនួន១លានពីរសែនរៀល ជូនដល់លោកគ្រូ ក្រាក់ សម្ផស្ស សំរាប់ទ្រទ្រង់ក្លឹបរបស់លោកគ្រូផងដែរ ជាពិសេសលោកគ្រូនិងកីឡាករទាំងអស់បានទទួលដោយដៃផ្ទាល់នូវទឹកប្រូវីដា ដែលជាទឹកស្រ្ពីងបូកគោ កំពុងតែពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជានេះ។
ប្រូវីដាមានទឹកចិត្តល្អ ប្រូវីដាគាំទ្រគុនខ្មែរ ! ។ សម្រួលដោយ ទៀង បុណ្ណរី