អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន
TNM(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ផែរស្ងួត តែ ម៉េង បានចូលរួមឧបត្ថម្ភអង្ករចំនួន៥០០០ គីឡូក្រាម, ទឹកត្រី៥០ យួរ, ទឹកស៊ីអ៉ីវ៥០ យួរ, ត្រីខ៣០ កេស, ទឹកសុទ្ធ២០០ យួរ, និងថវិកា១០.០០០.០០០ រៀល ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។
ថ្លែងក្នុងក្នុងឱកាសនៅះដែរ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ការជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត គឺដូចជាបានជួយទ្រទ្រង់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងខេត្ត ជាងនេះទៅទៀតហាក់បានជួយសម្រួល បន្ទុកដល់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង និងជំងឺកាចសាហាវកូវីដ១៩ ដែលរាតត្បាតលើសកលលោក បានសម្លាប់ជីវិតរាប់លាននាក់។
ឯកឧត្ដមអភិបាលខេត្ត នៅតែអំពាវនាវចំពោះសប្បុរសជនទាំងឡាយ មានបំណងជួយសម្រាលចំពោះកិច្ចការខាងលើ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនសប្បុរសនៅតែបន្តជួយដើម្បីផ្តល់ជូនចំពោះប្រជាពលរដ្ឋ ដែលការខ្វះខាតបន្ត៕



