ករណីឃាតក.ម្មបាញ់សម្លា.ប់ទាំងប្ដីនិងប្រពន្ធ នៅស្រុកខ្សាច់កណ្ដាល ខ្មាន់កាំភ្លើងប្រើអាវុធវែងបាញ់៩គ្រាប់!

កណ្ដាល៖ ជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត! បន្ទាប់ពីសំរាកលង់លក់ក្នុងដំណេក ហើយត្រូវខ្មាន់កាំភ្លើង បាញ់ចំនួន៩គ្រាប់ ស្លាប់នៅក្រោមផ្ទះ។ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ថាៈ ខណៈវេលាព្រឹកទី១២.០៨.២០២៣នេះ សមត្ថកិច្ច នៅពុំទាន់កំណត់មុខសញ្ញាជនដៃដល់បាននៅឡើយទេ។
ពោលគឺ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត លើករណីឃាតកម្ម ដ៏សាហាវមួយនេះ។  សូមជម្រាបថាៈ អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើង នៅក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី វេលាម៉ោង០៣ និង៣០នាទី ព្រឹកទី១២.០៨.២០២៣។  ជនរងគ្រោះទី១. ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ នៅភូមិឃុំកើតហេតុ(ប្ដីស្លាប់)។  ទី២. ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធស្លាប់)។ ក្រោយកើតហេតុ សមត្ថកិច្ចបាន ប្រមូលសំបកគ្រាប់កាំភ្លើងចំនួន០៩គ្រាប់ និងក្បាលគ្រាប់កាំភ្លើងចំនួន០៣គ្រាប់ ផងដែរ។ ​បើតាមការសន្និដ្ឋាន(បឋម)ខ្មាន់កាំភ្លើង ប្រើអាវុធវែងAK សម្រាប់បាញ់សម្លាប់ ជនរងគ្រោះ។ប្រភពីកន្លែងកើតហេតុ បាននិយាយថាៈ នៅមុនកើតហេតុ នៅព្រលប់ទី១១ ខែសីហា ឆ្នាំ២០២៣។ ជនរងគ្រោះទាំង០២នាក់ ប្តីប្រពន្ធ បានសំរាកលើគ្រែ ក្រោមផ្ទះរបស់ខ្លួនដូចសព្វដង.!។
ចំណែកឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទា ក៏ដេកនៅលើគ្រែមួយទៀត ក្បែរគ្រែជនរងគ្រោះផងដែរ។  លុះដល់ពេលកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់(មិនស្គាល់ឈ្មោះ)ដោយម្នាក់ ស្លៀកពាក់អាវយឺតដៃខ្លី ពណ៌ប៉ារ៉ា ពាក់មួកស៊ីវិល(ឆាង)។  កាន់អាវុធវែង មកបាញ់សម្លាប់ជនរងគ្រោះចំនួន៩គ្រាប់ បង្កការភ្ញាក់ផ្អើលតែម្ដងទៅ..!។ ទាក់ទិនករណីឃាតក.ម្មនេះដែរ កាលពីកន្លងទៅថ្មីៗ ក្រុមគ្រួសារជនរងគ្រោះ.!ក៏ត្រូវបានគេកា.ប់សុះសា.ច់ ទាំងយប់ស្ទើរស្លា.ប់ នៅក្នុងទ្រង់ទា របស់ជនរងគ្រោះ ស្ថិតនៅភូមិ-ឃុំខាងលើ។ដោយរហូតមកទល់ពេលនេះ ពុំទាន់រកមុខជនដៃដល់ ឃើញនៅឡើយទេ..!។  លុះឥឡូវ ស្រាប់តែខ្មា.ន់កាំភ្លើង មកបា.ញ់សម្លា.ប់ ប្ដីប្រពន្ធខាងលើបន្ថែមទៀត ជារឿងរន្ធ.ត់បំផុត….!! ៕ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង