សង្ស័យស្នេហាត្រីកោណ ប៉ូលិសខេត្តកំពង់ចាម​ម្នាក់ បេីករថយន្តដេញបុកបុរសម្នាក់ទៀត

ហេតុការណ៍នេះបានកេីតឡេីងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ តាមប្រភពពីកន្លែងហេតុបានបញ្ជាក់ថា មុនឈានដល់បេីករថយន្តបុកបុរសម្នាក់មានមុខរបរជាសន្តិសុខរងគ្រោះ ដែលជាសង្សានារីកំណាន់ឈ្មោះ ហេង សុខ លីដា ដែលគេស្គាល់ថា មន្ត្រីប៉ូលីសនៃស្នងការនគរបាលខេត្តកំពង់ចាម។  ដោយក្នុងស្ថានភាពស្រវឹងស្រា លោក ហេង សុខ លីដា បានបេីករថយន្តម៉ាក់ ហាយព្រីត ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5312 មកដល់បន្ទប់នារីកំណាន់ទាំងយប់ នៅវេលាម៉ោង១០និង៣០នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់​បងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ដោយបានឈ្លោះប្រកែកគ្នាខ្លាំងៗ ឈានដល់ប្រេីអំពេីហិង្សាទៀត។ បន្ទប់ជួលនារី កំណាន់នោះ ជាបុគ្គលិកល្បែងអនឡាញ់ (មាន់ជល់) ឲ្យឈ្មោះ ហេង សុខលីដា នេះទៀត ស្ថិតនៅក្នុងភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ភ្លាមៗនោះ ម្ចាស់បន្ទប់ជួលក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។  តាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានប្រាប់ថា សង្ស័យជារឿងប្រច័ណ្ឌ ស្នេហាត្រីកោណ បានឈានដល់មានហេតុការណ៍នេះកេីតឡេីងទាំងកណ្តាលរាត្រី។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានធ្វេីការសម្របសម្រួលមក ភាគីទាំងសងមានសភាពស្ងប់ស្ងាត់ រួចក៏បុរសរងគ្រោះដែលជាសន្តិសុខ ជិះម៉ូតូម្នាក់ឯងចេញពីបន្ទប់នារីជាសង្សាមកធ្វេីការវិញ ស្រាប់តែមកដល់ចំណុចផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខហាងមីហិលផ្លូវថ្មី ក្នុងសង្កាត់វាលវង់ រថយន្តជនសង្ស័យ ដែលបេីកបរដោយឈ្មោះ ហេង សុខលីដា បានបេីកក្នុងល្បឿនលឿនបម្រុងបុកបុរសរងគ្រោះសម្លាប់ ប៉ុន្តែបុរសរងគ្រោះបានគេច​ដួលរងរបួសស្រាល ចំណែកឯជនបង្ករងរបួសស្រាល បេីកឡេីងជញ្ជេីមផ្លូវខូចគំរប់លូ និងរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។  បច្ចុប្បន្ន ជនរងគ្រោះ និងជនបង្កត្រូវកងកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនមកធ្វេីការសួនាំ ដោយឡែករថយន្តជនបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដេីម្បីរងចាំដោះស្រាយតាមនិតីវិធីច្បាប់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង