សប្បុរជនឧបត្ថម្ភសម្ភារសម្រាប់ប្រេីប្រាស់ ការពារ និងទប់ស្កាត់ជំងឺកូវី-១៩ជូនដល់រដ្ឋបាលខេត្តក្រចេះ

TNM(ខេត្តក្រចេះ) ៖ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញចូលរួមទទួលសម្ភារសម្រាប់ ការងារប្រេីប្រាស់ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា ម៉ាស់  អាល់កុល និងសម្ភារមួយចំនួនទៀត។

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តម គណៈអភិបាលខេត្តក៏ថ្លែង អំណរ អរគុណ ដល់សប្បុរសជន ដែលជួយឧបត្ថម្ភ នូវសម្ភារការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្ភារមួយចំនួនទៀត ជូនដល់សាលាខេត្តក្រចេះ នាពេលនេះ គឺសបញ្ជាក់ឲ្យឃេីញថា នេះគឺជាទឹកចិត្តដ៏ធំធេងក្នុងជួយបំរេីដេីម្បីបុព្វហេតុនៃខេត្តក្រចេះក្នុងការជួយការពារ និងទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺដ៏កាចសាហាវកូវីដ-១៩ នេះ ហេីយក៏ដូចជាបានរួមចំណែកជាមួយ រាជរដ្ឋាភិបាល ហេីយនិងអាជ្ញាធរខេត្តផងដែរ។ ឯកឧត្តម គណៈអភិបាលខេត្តបន្តថា ពេលនេះយេីងចាំបាច់ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដេីម្បីបន្តចូលរួមសហការគ្នាឲ្យបានខ្ពស់និងម៉ត់ចត់ជាទីបំផុត ក្នុងការអនុវត្តឲ្យខានតែបាន នូវវិធានរបស់រាជរដ្ឋាភិបាល និងអនុវត្តន៏នូវិធានរបស់ក្រសួងសុខាភិបាល « ៣ការពារ និង ៣កុំ » ហេីយនិងវិធានផ្សេងៗទៀត ដែលបានដាក់ចេញ៕

អត្ថបទដែលជាប់ទាក់ទង