រថភ្លើងធ្លាក់ផ្លូវក្រឡាប់ នៅប៉ាគីស្ថាន ស្លាប់៣០នាក់ និងរបួសជាង១០០នាក់!

យ៉ាងហោចណាស់មនុស្ស៣០នាក់បានស្លាប់ និង១០០នាក់រងរបួស នៅពេលរថភ្លើង Hazara Express បើកធ្លាក់ផ្លូវ នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។  ហេតុការណ៍នេះ បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Sahara ក្នុងតំបន់ Nawabshah ចម្ងាយប្រហែល ២៧៥គីឡូម៉ែត្រពីទីក្រុង Karachi។  យោងតាមការ ឲ្យដឹងពីរដ្ឋមន្ត្រីផ្លូវដែក Saad Rafiq, ការស៊ើបអង្កេតដំបូងបង្ហាញថាៈ រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនធម្មតា ហើយពួកគេកំពុងព្យាយាមរកមូលហេតុនៃគ្រោះថ្នាក់នេះ។  បន្ទាប់ពីហេតុការណ៍កើតឡើង សេវាកម្មរថភ្លើងនៅទីនោះ ក៏ត្រូវបានផ្អាកផងដែរ។ គួរបញ្ជាក់ថាៈ គ្រោះថ្នាក់ផ្លូវដែកក្នុងប្រទេសប៉ាគីស្ថាន មិនមែនជារឿងចម្លែកឡើយ។  នៅឆ្នាំ២០២១ រថភ្លើងពីរគ្រឿង ដែលធ្វើដំណើរក្នុងខេត្ត Sindh បានបុកគ្នាដោយសម្លាប់មនុស្សយ៉ាងតិច៤០នាក់ និងរាប់សិបនាក់រងរបួស។  ចន្លោះឆ្នាំ២០១៣ ដល់២០១៩ មនុស្សចំនួន១៥០នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុបែបនេះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង