លោកសែម បូរ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយភូមិសង្កែបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកអំណោយ
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅភូមិសង្កែ ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប លោកសែម បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯ/ឧ ង៉ែត សុវណ្ណរត្ន័ ប្រធានក្រុមការងារបក្សថ្នាក់កណ្តាលចុះជួយឃុំគោកធ្លកលើ បានដឹកនាំក្រុមការងារចុះជួយភូមិសង្កែ និងសហការីទូរទស្សន៍អនឡាញTNM ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ជាមួយការចែកអំណោយគ្រឿងបរិក្ខាសាងសង់ផ្ទះដែររងការខូចខាតពុករលួយភ្លៀងមកលិចពិបាកស្នាក់អាស្រ័យទៀតផង។ ក្នុងពិធីសំណេះសំណាលនេះដែរ លោក សែម បូរ៉ា និងលោក ធូ រដ្ឋា អនុប្រធានក្រុមការងារ ក៏សូមអរគុណទៅដល់សប្បុរសជន ជាសហការីធីអិនអឹម និងជាក្រុមការងារបក្សដែលមានដូចជា លោក អ៊ុយ សុធុន និងភរិយា លោក សំ ណារិទ្ធ និងភរិយា លោក គង់ លីណា លោក ប្រាក់ សំអាង លោក ថន ប៊ុននាង ហៅ លៀង លោក តាំង មួយគា និងលោក ឯម ធីតា ដែលបានចំណាយទាំងថវិកា និងពេលវេលា ជួយជ្រោមជ្រែងទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងតែមានតម្រូវការជាចាំបាច់ដូចខាងលើផង។ បន្ទាប់ពីការសំណេះសំណាលនិងសួរសុខទុក្ខជាមួយការចែកអំណោយនេះដែរ លោក សែម បូរ៉ា បាននាំគ្នាក្រុមការងារជាមួយប្រជាពលរដ្ឋចូលរួមរាំ
សប្បាយនាថ្ងៃចុងក្រោយនៃការហែបក្សបញ្ចប់ដោយសេចក្តីសប្បាយរីករាយ នៅឯទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំគោកធ្លកលើ។ ជាចុងក្រោយ នាថ្ងៃនេះដែរ លោក សែម បូរ៉ា សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងស្ដីពីការគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដោយបានឃើញថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពិតជាប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការចូលរួមប្រកួតពីគណបក្សនយោបាយ រហូតទៅដល់១៨ គណបក្ស។ សម្រួលដោយ ទៀង បុណ្ណរី