សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ជំនន់ទឹកភ្លៀងនៅអាមេរិកដូចអត់មានអ្នកនិយាយ តែភ្លៀងខ្លាំងនៅកម្ពុជានាំគ្នាវាយប្រហាររាជរដ្ឋាភិបាល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជំនន់ទឹកភ្លៀង កំពុងជន់លិចខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត មិនមានអ្នកលេងបណ្ដាញសង្គមនិយាយអ្វីសោះឡើយ តែនៅពេលភ្លៀងខ្លាំងនៅក្នុងប្រទេសកម្ពុជា បែរជានាំគ្នាយកធ្វើជាប្រធានបទវាយប្រហារលើមករាជរដ្ឋាភិបាលទៅវិញ។  តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល»។ Extreme floods are attacking the US and Europe and no one criticized. In Cambodia, it was just a big rain with a level of 153 mm which we never had before and they used it as a topic to attack government.   សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត មានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ភ្លាមៗ ដែលបង្កការលំបាកដល់ប្រជាជនប្រទេសទាំងនោះជាខ្លាំង។ ប៉ុន្តែអ្នកលេងបណ្ដាញសង្គម មិនបាននាំគ្នាលើកមកនិយាយអ្វីឡើយ។ ផ្ទុយពីភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជា ដែលមានកំពស់រហូតដល់ ១៥៣មិល្លីម៉ែត្រ បែរជាមានអ្នកលេងបណ្ដាញសង្គមមួយចំនួនរិះគន់ទៅវិញ៕  សម្រយលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង