គួរអោយអាណោចអាធមន៍ណាស់..! មនុស្ស៦នាក់បាន.ស្លា.ប់ នៅក្នុងការ.វា.យ.ប្រ.ហារ.នៅសាលាមតេយ្យក្នុងប្រទេសចិន
ប៉ូលិសម្នាក់បានអះអាងថា បុរសអាយុ២៥ឆ្នាំម្នាក់ត្រូវបានគេសង្ស័យថា បានវាយប្រហារនៅសាលាមត្តេយ្យមួយក្នុងខេត្តក្វាងទុង (Guangdong) ប្រទេសចិន នៅថ្ងៃចន្ទទី១០ ខែកក្កដា ដោយបានសម្លាប់មនុស្ស៦នាក់ ខណៈម្នាក់ទៀតរងរបួស…។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការវាយប្រហារនៅក្នុងស្រុកលានជាំង (Lianjiang គឺគួរឱ្យរន្ធត់ណាស់។ ប៉ូលិសបានលើកឡើងថា ជនសង្ស័យដែលមាននាមត្រកូលវូ (Wu) មកពីក្រុងលានជាំង ត្រូវបានឃាត់ខ្លួន ខណៈរឿងក្ដីនេះកំពុងស៊ើបអង្កេត។ ទោះយ៉ាងនេះក្ដី មិនមានព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា ទាំងមនុស្សពេញវ័យ និងកុមារស្ថិតក្នុងចំណោមជនរងគ្រោះ។ ខណៈពេលដែលឧក្រិដ្ឋកម្មហិង្សាគឺកម្រមាននៅក្នុងប្រទេសចិន ដោយសារតែច្បាប់កាំភ្លើងតឹងរ៉ឹង និងសន្តិសុខតឹងតែង ប៉ុន្តែមានឧប្បត្តិហេតុជាច្រើននៃការចាក់សម្លាប់នៅមត្តេយ្យសិក្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សូមរំឭកថា កាលពីខែសីហាឆ្នាំមុន មនុស្ស ៣នាក់បានស្លាប់ និង៦នាក់រងរបួសក្នុងការចាក់សម្លាប់នៅសាលាមត្តេយ្យក្នុងខេត្តជាំងស៊ី (Jiangxi)។ ចំណែកឯ ក្នុងឆ្នាំ២០២១ បុរសម្នាក់បានសម្លាប់កុមារ ២នាក់ និងរបួស១៦នាក់ នៅសាលាមត្តេយ្យមួយក្នុងតំបន់ភាគនិរតីនៃខេត្តក្វាងស៊ី (Guangxi)។ ព័ត៌មានចុងក្រោយនេះ បានជំរុញឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្ដៅគគុកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo។ ជុំវិញការចាក់សម្លាប់ដ៏ឃោរឃៅនេះ អ្នកប្រើបណ្ដាញសង្គមមួយចំនួនបានអំពាវនាវឱ្យជនសង្ស័យប្រឈមនឹងទោសប្រហារជីវិត៕ សម្រួលដោយ ទៀង បុណ្ណរី