ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រោមអធិបតីភាពឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក សមាជិកាគណបក្សប្រមាណជិត៥០០នាក់។
ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ង៉ែត នរិន្រ្ទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាកិត្តិយសបានចូលរួមក្នុងពិធីមិទ្ទីញអបអរសាទរខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្រោមអធិបតីភាពឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក សមាជិកាគណបក្សប្រមាណជិត៥០០នាក់។ ក្នុងពិធីនេះដែរ ឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើ តែងតែចូលរួមជានិច្ចរាល់សកម្មភាព និងមានការពាំនាំនូវក្តីនឹករលឹកសួរសុខទុក្ខពីសំណាក់ឯ.ឧ ង៉ែត នរិន្រ្ទ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកជីក្រែង ចំពោះសមាជិក សមាជិកាគណបក្សប្រមាណជិត៥០០នាក់ដែលបានមកចូលរួមនាព្រឹកនេះ។
បន្ទាប់ពីចប់ពិធីមីទ្ធីញរួចមក ឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើបានដឹកនាំដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមូលដា្ឋនឃុំដែលមាន១៣ភូមិជាប់គ្នា ជាមួយ ក្រុមការងារទាំងអស់រួមមាន៖ ក្រុមការងារថ្នាក់កណ្ដាល, ក្រុមការងារថ្នាក់ស្រុក,ក្រុមការងារថ្នាក់ឃុំ,សាខាបក្សភូមិ, ប្រធានក្រុមបក្ស, សមាជិក សមាជិកា, រួមជាមួយសប្បុរសជន និងអាជីវករ ជាច្រើននាក់ទៀតផង។ ក្នុងការដឹកនាំដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅមូលដា្ឋនឃុំដែលមាន១៣ភូមិជាប់គ្នាត្រូវបានបញ្ចប់ដោយរលូននិងមានភាពសប្បាយរីករាយចំពោះការចូលរួមចេញពីបេះដូចនិងមានការសាទរពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយការគាំទ្រពេញទំហឹងចំពោះលេខ១៨នេះណាស់។ សូមបញ្ចក់ផងដែរថា បន្ទាប់ពីដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតរួចមកលោកស្រី ឡាច សុភា ប្រធានគណៈបក្សឃុំគោកធ្លកលើ ក៏បានទទួលអាហារសាមគ្គឺ បងប្អូន សមាជិគទាំងអស់ ក្រោមការចង្អុលបង្ហាញពី ឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើ គឺសាមគ្គឺគ្នា កសាងដើម្បីអភិវឌ្ឍន៍ សុខសន្តិភាពនិងចូលរួមជីវិភាពត្រៀមខ្លួនទាំងអស់គ្នាដើម្បីបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨។ ជាចុងក្រោយលោកស្រី ប្រធានគណៈបក្សឃុំគោកធ្លកលើ តំណាងឲ្យ ឯ.ឧ ង៉ែត សុវណ្ណរ័ត្ន ប្រធានក្រុមការងារចុះជួយឃុំគោកធ្លកលើ ក៏សូមគោរពអរគុណនិងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះឯ.ឧ ង៉ែត សុវណ្ណរ័ត្ន និងសប្បុរសជនទាំងអស់ដែលតែងតែយកចិត្តទុកដាក់និងគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្តទាំងថវិកានិងសម្ភារៈ ដើម្បីជួយគាំទ្រដល់គណបក្សឃុំ។ “ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! អរគុណសន្តិភាព! សម្រួលដោយ ទៀង បុណ្ណរី