ត្រឹម 19 ដុល្លារក្នុងមួយខែលោកអ្នកនឹងទទួលបានល្បឿនរហូតដល់ 35Mbps ជាមួយនឹងការថែមជូនជាច្រើនទៀត
នៅក្នុងយុគសម័យថ្មីនៃប្រព័ន្ធឌីជីថល សេវាអុីនធឺណិតល្បឿនលឿនសម្រាប់តម្រូវការតាម គេហដ្ឋានក្លាយជារឿងចាំបាច់ដើម្បីភ្ជាប់ទៅនឹងព័ត៌មាន ការកម្សាន្ត និងមនុស្សជា ទីស្រឡាញ់។ ដោយយល់ពីសារៈសំខាន់នៃសេវាអុីនធឺណិតដែលអាចទុកចិត្តបាន និងមាន ល្បឿនលឿនក្រុមហ៊ុន TODAY Internet ប្តេជ្ញាផ្តល់ជូនអតិថិជនតាមគេហដ្ឋាននូវដំណោះ ស្រាយសេវាអុីនធឺណិតប្រកបដោយគុណភាពដែលមិនត្រឹមតែបំពេញតាមតម្រូវការប៉ុណ្ណោះទេ ប៉ុន្តែលើសពីការរំពឹងទុក។អតិថិជនទាំងអស់ចំណាយត្រឹម 19ដុល្លារក្នុងមួយខែនឹងទទួលបានអុីនធឺណិតដែលមាន ល្បឿនលឿនជាមួយជម្រើសដូចខាងក្រោម៖
- TODAY Fiber Link លោកអ្នកនឹងទទួលបានល្បឿន 35Mbps។
- TODAY Fiber Home លោកអ្នកនឹងទទួលបានល្បឿន 25Mbps រួមទាំងការផ្តល់ជូន ល្បឿនបន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើនទៀត។
- TODAY Fiber លោកអ្នកនឹងទទួលបានល្បឿន 20Mbps នៅពេលថ្ងៃ និង 60Mbps នៅពេលយប់ និងចុងសប្តាហ៍រួមទាំងការផ្តល់ជូនល្បឿនបន្ថែមរហូតដល់ទៅ 70Mbps សម្រាប់ការលេង Facebook, YouTube, TikTok, Local Game និងវេបសាយក្នុងស្រុកជាច្រើនទៀត។ ក្រុមហ៊ុន TODAY Internet ប្តេជ្ញាផ្តល់ជូនបទពិសោធន៍ថ្មីនៃសេវាអុីនធឺណិតជូនដល់អតិថិជន តាមគេហដ្ឋានទាំងអស់ជាមួយការថែមជូនការប្រើប្រាស់ចំនួន 1 ខែនិងសេវាថែទាំផ្នែក បច្ចេកទេសតាមរយៈឌីជីថល (DiTech) ដោយផ្ទាល់តាមរយៈ ការបង្កើត Group Telegram។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh។ សម្រួលដោយ ទៀង បុណ្ណរី