តើវាសនា Facebook ទៅជាយ៉ាងណា ក្រោយក្រសួងប្រៃសណីយ៍ ប្រកាសបណ្តេញតំណាង ចេញពីកម្ពុជា

ភ្នំពេញ : បណ្ដាញសង្គមធំជាងគេរបស់អាមេរិកដែលប្រជាជនខ្មែរស្ទើរតែមួយប្រទេសកំពុងចាប់អារម្មណ៍និងប្រើច្រើនជាងគេ គឺFacebook តើពេលនេះវាសនាទៅជាយ៉ាងណា ក្រោយក្រសួងប្រៃសណីយ៍ ប្រកាសបណ្តេញតំណាងក្រុមហ៊ុន ចេញពីកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្រ្តី បានថ្លែងសារសំឡេងបានបន្តិច ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) នៅថ្ងៃទី៣០ មិថុនា បានប្រកាសជាសាធារណៈថា ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយ របស់ប្រទេស ជាអាទិ៍។ ដូច្នេះ ក.បទសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់ សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យ ឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។  ថ្លែងសារសំឡេងបន្ទាន់តាមChannel Telegram នៅយប់ថ្ងៃសុក្រ ទី៣០ មិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា មិនមានការបិទFacebook នៅកម្ពុជា ប៉ុន្តែហាមអ្នកតំណាងមានវត្តមាននៅកម្ពុជា ។«យើងអាចមានវិធានការត្រឹមកម្រិតមិនឱ្យមានតំណាងក្រុមហ៊ុន Facebook នៅកម្ពុជាតែប៉ុណ្ណោះ ក៍ប៉ុន្តែយើងមិនល្ងង់រហូតទៅដល់បិទFacebook ដែលជាបណ្ដាញសង្គមមួយសម្រាប់ប្រជាជនប្រើប្រាស់»៕  សម្រួលដោយ  ទៀង  បុណ្ណរី

 
អត្ថបទដែលជាប់ទាក់ទង