លោក ដួង តារា រំពឹងទុកថាៈមន្ត្រីជំនាញនិងចាត់វិធានការ លើអ្នកដឹកនាំរឿង ដែលយកក្មេងស្រីមកថតស្រេីបស្រាល!
ភ្នំពេញ៖ ក្រោយមានការអំពាវនាវដល់ថ្នាក់ដឹកនាំ ឱ្យចាត់វិធានការលើអ្នកដឹកនាំរឿង ។ ដែលយកក្មេងស្រី មកថតរឿង អាសអាភាស ស្រេីបស្រាល.បៀតបៀនកេរ្តិ៍ខ្មាស់ នោះមក។ នៅយប់ទី៣០.០៦.២០២៣ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បានធ្វើការរំពឹងទុកថាៈ ក្រសួងជំនាញនិងពាក់ព័ន្ធ និងចាត់វិធានការ លើអ្នកដឹកនាំរឿង ដែលយកក្មេងស្រី មកថតស្រេីបស្រាល មិនខានឡើយ។ លោក ដួង តារា បានលើកឡើងយ៉ាងដូច្នេះថា«Life Film ជាក្រុមអ្វី?
ខ្ញុំមានជំនឿនិងសង្ឃឹមលេីក្រសួងជំនាញនិងពាក់ព័ន្ធនានាចាត់វិធានការហេីយធ្វេីសន្និសីទកាសែតជម្រាបជូនសាធារណះបិទក្រុមរកស៉ីយកក្មេងស្រីមកថតរឿងស្រេីបស្រាល និង live អាសអាភាសស្រេីបស្រាលបំផ្លាញវប្បធម៍ប្រពៃណីនិងសង្គមជាតិយេីង។ កុមារី៤នាក់ មកសុំការងារធ្វេីនៅ Life Film (ថាអោយធ្វេីជាតួសំដែងថតវីដេអូរ បែបអប់រំ ខ្លីៗ ) ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសំដែងរឿង មិនសមរម្យមានប៉ះពាល់បៀតបៀន កេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ..ក្មួយៗខ្លះអាយុទេីបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ ។ បងប្អូនបានដឹងរឿនេះទេ ?»។ សូមជម្រាបថាៈ ថ្មីៗនេះ មានការអំពាវនាវ ពីសំណាក់ក្មេងស្រីៗ ដល់ថ្នាក់ដឹកនាំ..!។ ដើម្បីឱ្យជួយអន្តរាគមន៍ ចាត់វិធានការលើអ្នកដឹកនាំរឿង ដោយយកពួកនាងៗមកថតសម្ដែង មិនសមរម្យ ប៉ះពាល់បៀតបៀនកេរ្តិ៍ខ្មាស់ ខ្លួនប្រាណ.ខណៈពួកនាង ទេីបតែ១៤ឆ្នាំ និង១៧ ឆ្នាំ៕ សម្រួលដោយ ទៀង បុណ្ណរី